ព័ត៌មានជាតិ
រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងស្ថាបនាផ្លូវថ្មើរជើងសម្រុកបញ្ចប់នៅចុងខែមករានេះ
រដ្ឋបាលក្រុងប៉ោយប៉ែត កំពុងដំណើរការរៀបចំផ្លូវថ្មើរជើងជាផ្នែកមួយដើម្បីលើកកម្ពស់សោភណភាពក្រុងជាប់ព្រំដែនឲ្យកាន់តែស្រស់ស្អាត ស្របពេលដែលក្រុងប៉ោយប៉ែតបានក្លាយជាទីប្រជុំជនប្រមូលផ្តុំដោយអគារពាណិជ្ជកម្ម លំហូរពលរដ្ឋរស់នៅ និងទេសចរចេញចូល។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវថ្មើរជើងដែលអាជ្ញាធរក្រុងកំពុងសាងសង់មានប្រវែង ១ ៦០០ ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីស្ថានីយរថភ្លើងរហូតដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកថា ដំណើរការសាងសង់កំពុងសម្រុក ហើយគ្រោងនឹងបញ្ចប់នៅចុងខែមករានេះ។

ផ្លូវថ្មើរជើងដែលអាជ្ញាធរក្រុងប៉ោយប៉ែតកំពុងស្ថាបនាមានទទឹង ៣ ម៉ែត្រ ខណៈការសាងសង់ត្រូវរៀបចំឱ្យមានផ្ទៃរាបស្មើ ខុសពីពេលមុនដែលពលរដ្ឋសាងសង់ខ្ពស់ទាបនៅតាមមុខលំនៅដ្ឋានរៀងៗខ្លួន។ នៅពេលស្ថាបនារួច អាជ្ញាធរនឹងមិនអនុញ្ញាតឱ្យមានការលក់ដូរ ឬដាក់សម្ភារនៅលើផ្លូវថ្មើរជើងនេះឡើយ ដោយទុកសម្រាប់តែអ្នកដើរថ្មើរជើង ឬការជិះកង់ប៉ុណ្ណោះ។ នេះបើតាមលោក គាត ហ៊ុល។
លោក គាត ហ៊ុល បានបញ្ជាក់ថា ការរៀបចំផ្លូវថ្មើរជើងជាផ្នែកមួយដើម្បីលើកកម្ពស់មុខមាត់ទីក្រុងប៉ោយប៉ែតឲ្យកាន់តែមានសោភណភាព និងរបៀបរៀបរយល្អ ជាពិសេសក៏ជួយសម្រួលដល់ពលរដ្ឋ និងភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិងាយស្រួលក្នុងការធ្វើដំណើរ៕


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


