Connect with us

ព័ត៌មានជាតិ

មក​ដឹងតម្លៃត្រីទន្លេ​ស្រស់ៗ​លក់​នៅផ្សារ​ក្រុង​ក្រចេះ ខុសពី​ផ្សារនៅភ្នំពេញយ៉ាងណា?

បានផុស

នៅ

ត្រីធម្មជាតិ ដែលប្រជានេសាទតែងតែនេសាទបានរាល់ថ្ងៃពីទន្លេមេគង្គ មានលក់បោះដុំ និងលក់រាយ នៅកំពង់​ផែលើក្នុងក្រុងក្រចេះ រៀងរាល់ពេលព្រលឹមស្រាងៗ។

តម្លៃទីផ្សាត្រី ត្រូវបានលក់ទៅតាមប្រភេទត្រីនីមួយៗ និងមានការប្រែប្រួលតម្លៃជារៀងរាល់ថ្ងៃ និងតាមរដូវ។

-ត្រីប៉ាស៊ីអ៉ី ១ក្បាល ទំងន់ក្រោម ១គីឡូក្រាម តម្លៃពី ១៧-២០ ម៉ឺនរៀល/១គីឡូក្រាម។
-ត្រីប៉ាស៊ីអ៉ី ១ក្បាល ទំងន់លើស ១គីឡូក្រាម តម្លៃពី ៥០-៦៥ ម៉ឺនរៀល/១គីឡូក្រាម។
-ត្រីប៉ាវ៉ាមុខ២ ១ក្បាល ទំងន់លើស២គីឡូក្រាម តម្លៃពី ២៩ ម៉ឺនរៀល/១គីឡូក្រាម។
-ត្រីប៉ាវ៉ាមុខ២ ១ក្បាល ទំងន់ក្រោម២គីឡូក្រាម តម្លៃពី ២៩ ម៉ឺនរៀល/១គីឡូក្រាម។
-បង្កងធម្មជាតិ តម្លៃ ១៦ ម៉ឺនរៀល/១គីឡូក្រាម។
-ត្រីប៉ាវ៉ាមុខ១ តម្លៃ ៦០០០០ រៀល/១គីឡូក្រាម។
-ត្រីអង្រែ តម្លៃ ១៦ ម៉ឺនរៀល/១គីឡូក្រាម។
-ត្រីព្រូល តម្លៃ ៣៤០០០ រៀល/១គីឡូក្រាម។
-ត្រីព្រូលថ្ម តម្លៃ ៣៤០០០ រៀល/១គីឡូក្រាម។
-ត្រីរៀលថ្ម តម្លៃ ៣០០០០ រៀល/១គីឡូក្រាម។
-ត្រីពូលូង តម្លៃ ២៧០០០ រៀល/១គីឡូក្រាម។
-ត្រីឆ្កោក ១ក្បាល ទំងន់ក្រោម៣គីឡូក្រាម តម្លៃ ៤០០០០ រៀល/១គីឡូក្រាម។
-ត្រីឆ្កោក ១ក្បាលទំងន់លើ ៣ គីឡូក្រាម តម្លៃពី ៤៥០០០ រៀលឬលើសនេះ/១គីឡូក្រាម។
-ត្រីគ្រុំ តម្លៃ ៣៥០០០រៀល/១គីឡូក្រាម ប្រសិនបើ ត្រីគ្រុំ ១ក្បាល ទំងន់លើ២គីឡូក្រាម តម្លៃម ៣៨០០០ រៀល/១គីឡូក្រាម។
-ត្រីក្អែក តម្លៃ ២៤០០០ រៀល/១គីឡូក្រាម។
-ត្រីប្រម៉ា តម្លៃ ៥៥០០០/គីឡូក្រាម។
-ត្រីសារិកាកែវ តម្លៃ ៤២០០០ រៀល/១គីឡូក្រាម។
-ត្រីកេះ តម្លៃ ៤៨០០០ រៀល/១គីឡូក្រាម។
-ត្រីកែសជម្រៅ ១ក្បាល៥គីឡូឡើង តម្លៃ ៥៥០០០ រៀល/១គីឡូក្រាម។
-ត្រីកំភ្លាវ តម្លៃ ៤៣០០០ រៀល/១គីឡូក្រាម។
-ត្រីឆ្តោ តម្លៃ ២៤០០០ រៀល/១គីឡូក្រាម។
-ត្រីឆ្ពិន តម្លៃ ២៤០០០ រៀល/១គីឡូក្រាម
-ត្រីខ្យា ១ក្បាលទំងន់ក្រោម៣គីឡូក្រាម តម្លៃ ២៩០០០ រៀល/ ១គីឡូក្រាម ប្រសិនបើត្រីខ្យា ១ក្បាល ទំងន់លើ ៣ គីឡូក្រាម តម្លៃ ៣៣០០០ រៀល/ ១គីឡូក្រាម តែបើ ត្រីខ្យា ១ ក្បាលទំងន់លើ ៥ គីឡូក្រាម តម្លៃ ៣៨០០០ រៀលឬលើនេះ/ ១គីឡូក្រាម។
-ត្រីសណ្តាយ ១ក្បាល ទំងន់ក្រោម២គីឡូក្រាម តម្លៃ ៤០០០០ រៀល/១គីឡូក្រាម ប្រសិនបើ ត្រីសណ្តាយ ១ ក្បាល ទំងន់លើ ២ គីឡូក្រាម តម្លៃ ៤៥០០០ រៀល/១គីឡូក្រាម តែបើ ត្រីសណ្តាយ ១ ក្បាល ទំងន់លើ ៥ គីឡូក្រាម តម្លៃ ៤៨០០០ រៀល/១គីឡូក្រាម។
-ត្រីក្រាយ និង ក្អី តម្លៃ ២៥០០០ រៀល/១គីឡូក្រាម។
-ត្រីក្លាំងហាយ ៤០០០០ រៀល/១គីឡូក្រាម។
-ត្រីក្របី ១ក្បាល ទំងន់ក្រោម២គីឡូក្រាម តម្លៃ ៤០០០០ រៀល/១គីឡូក្រាម ប្រសិនបើត្រី ក្របី ១ក្បាល ទំងន់លើស ២ គីឡូក្រាម តម្លៃ ៥០០០០ រៀល/១គីឡូក្រាម តែបើ ត្រីក្របី ១ក្បាល ទំងន់លើស ៤ គីឡូក្រាម តម្លៃ ៦០០០០ រៀល/១ គីឡូក្រាម។
-ត្រីឆ្លាំង តម្លៃ ២៤០០០ រៀល/១គីឡូក្រាម។
-ត្រីខ្ទោង តម្លៃ ៣០០០០ រៀល/១គីឡូក្រាម។
-ត្រីខ្ចឹង តម្លៃ ៥៨០០០ រៀល/១គីឡូក្រាម។
-ត្រីឆ្លូញ តម្លៃ ៣៣០០០ រៀល/១គីឡូក្រាម។
-ត្រីបុងឡូវ តម្លៃ ៤០០០០រៀល /គីឡូក្រាម។
-ត្រីកញ្រ្ជូក តម្លៃ ៦៣០០០រៀល/គីឡូក្រាម។
-ត្រីអណ្តាតឆ្កែ តម្លៃ ៣៥០០០ រៀល/គីឡូក្រាម។
-ត្រីឆ្វៀត តម្លៃ ២៧០០០ រៀល/គីឡូក្រាម។
-ត្រីតាអោន តម្លៃ ៣៨០០០រៀល /គីឡូក្រាម។
-ត្រីបណ្តូលល្ពៅ តម្លៃ ១២០០០៛/គីឡូក្រាម។
-ត្រីកន្ទង់ប្រេង តម្លៃ ២៨០០០៛/គីឡូក្រាម។
-ត្រីកញ្ចុះ តម្លៃ ១៥០០០៛/គីឡូក្រាម។
-ចាក់ច្រែង តម្លៃ ៣៥០០០៛/គីឡូក្រាម។
-លៀសធម្មជាតិ តម្លៃ ៨០០០៛/គីឡូក្រាម។
-ហ៊ីងពងសុទ្ធ តម្លៃ ៤០០០០៛/គីឡូក្រាម។
-ខ្ចៅដូង តម្លៃ ២៥០០៛/កំប៉ុង។

តម្លៃនេះគិត​​ត្រឹមព្រឹកថ្ងៃ​សៅ ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយតម្លៃមានការប្រែប្រួលជារៀងរាល់ថ្ងៃ និងតាមរដូវ។ សូមបញ្ជាក់ថាត្រីទាំងអស់ជាត្រីធម្មជាតិ ដែលនេសាទរាល់ថ្ងៃពីទន្លេមេគង្គ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម