ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន បន្តចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ចំនួន២ពាន់គ្រួសារ
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ២០០គ្រួសារ លើចំនួន ២.០០០គ្រួសារដែលរដ្ឋបាលខណ្ឌដូនពេញបានរៀបចំក្នុងថ្ងៃនេះ ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ។

ទន្ទឹមនឹងនោះផងដែរ លោកជំទាវក៏បានពន្យល់ និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋអំពីការបង្វែរពីថវិកា ៣០ម៉ឺនក្នុងមួយគ្រួសារ មកជាស្បៀងវិញផងដែរ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល។

ក្នុងថ្ងៃដដែលនេះផងដែរ ក្រុមការងាររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបន្តចុះទៅ ៤ខណ្ឌ ដើម្បីចូលរួមក្នុងសកម្មភាពចែកអំណោយជំនួយសង្គមរបស់សម្តេចតេជោឲ្យបានឆាប់ រួមមាន ៖ ១-លោកណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចុះទៅខណ្ឌពោធិសែនជ័យ ២- លោក ហុង ឡុង នាយកខុទ្ទកាល័យ និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅខណ្ឌមានជ័យ ៣- លោក តុង វណ្ណៈ នាយករងខុទ្ទកាល័យ លោកជំទាវ ឧប និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅសង្កាត់គោករកា ៤-លោក សុផាត យុត្តិធន នាយករង ខុទ្ទកាល័យ លោកជំទាវ ឧប និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅខណ្ឌព្រែកព្នៅ ៕
ដោយ ៖ វិមាន



-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


