ព័ត៌មានជាតិ
កាកបាទក្រហមផ្សព្វផ្សាយពីការយល់ដឹងអំពីមីនដល់ជនភៀសសឹកពីភូមិព្រៃចាន់ និងជោគជ័យ
កាកបាទក្រហមកម្ពុជាបានរៀបចំទិវាជាតិយល់ដឹងពីមីនដោយរៀបចំវេទិកាផ្សព្វផ្សាយពីមីនដល់ជនភៀសសឹកពីភូមិព្រៃចាន់ និងជោគជ័យ ដើម្បីផ្សព្វផ្សាយជូនពលរដ្ឋឱ្យបានយល់ដឹង និងការការពារខ្លួនពីសំណល់សង្គ្រាម។ ពិធីនេះរៀបចំនៅក្នុងមណ្ឌលសុវត្ថិភាពភៀសសឹក វត្តចន្ទស៊ីសាមគ្គីរតនារាម ក្នុងភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកុម្ភៈ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងជាអភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានថ្លែងថា ក្នុងសង្គ្រាមដែលយោធាថៃបើកការឈ្លានពានជាលើកទី២ រំលោភដែនទឹកដីកម្ពុជា ថៃបានប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងបំផ្លាញវត្តអារាមមួយចំនួន និងផ្ទះសម្បែងជាច្រើនខ្នងរបស់ប្រជាពលរដ្ឋ ហើយបើទោះបីពេលនេះស្ថានការធូរស្រាលខ្លះហើយក្តីក៏សំណល់នៃគ្រាប់ផ្លោង គា្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនកំពុងស្ថិតនៅរាយប៉ាយពាសពេញភូមិឋាន ទីអារាមសាសនា និងទីកន្លែងសាធារណៈនានាដែលបង្កជាហានិភ័យដល់ជីវិតមនុស្ស និងសត្វនៅឡើយ។ លោកជំរុញដល់ពលរដ្ឋស្ដាប់ការពន្យល់ណែនាំពីមន្ត្រីជំនាញ និងលើកជាសំណួរផងដែរ។
ជាមួយគ្នានេះលោកក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលកម្ពុជានឹងមិនបោះបង់ទឹកដីឱ្យទៅអ្នកឈ្លានពានឡើយ។
លោកថា៖ «ដូចដែលបងប្អូននៅទីនេះបានជួបផ្ទាល់ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួចមកហើយ ដែលសម្តេចបានបញ្ជាក់ថាមិនចោលប្រជាពលរដ្ឋ មិនចោលទឹកដី និងមិនចោលបងប្អូនដែលរស់នៅទីនេះឡើយ»។

សូមបញ្ជាក់ថា ទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ កុម្ភៈ គឺជាទិវាប្រចាំឆ្នាំដែលកម្ពុជាប្រារព្ធឡើង ដើម្បីផ្សព្វផ្សាយ និងអប់រំអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កាកបាទក្រហមកម្ពុជាក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈ បានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម” ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


