ព័ត៌មានជាតិ
អាជ្ញាធរប្រកាសឲ្យអ្នកធ្លាប់ទៅពិនិត្យជំងឺនៅផ្ទះវេជ្ជបណ្ឌិត សយ សូនីណា នៅកោះនរាមកពិនិត្យសំណាកជាបន្ទាន់
អាជ្ញាធរសង្កាត់និរោធបានធ្វើការប្រកាសឲ្យអ្នកដែលធ្លាប់ទៅពិគ្រោះនិងព្យាបាលជំងឺនៅផ្ទះលោកវេជ្ជបណ្ឌឹត សយ សូនីណា ត្រូវរួសរាន់មកពិនិត្យសំណាកជាបន្ទាន់ ខណះដែលលោកវេជ្ជបណ្ឌិតរូបនេះ និងក្រុមគ្រួសារចំនួន៧នាក់មានវិជ្ជមានកូវីដ១៩។
តាមសេចក្តីរាយការណ៍ពីលោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធបានឲ្យកម្ពុជាថ្មីដឹងថា មូលហេតុដែលអាជ្ញាធរសង្កាត់ប្រកាសស្វែងរកបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ទៅពិនិត្យជំងឺនៅផ្ទះលោកវេជ្ជបណ្ឌិត សយ សូនីណា មានទីតាំងស្ថិតនៅផ្ទះលេខ១៦៥ ផ្លូវលេខ៣៤៩ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមរួសរាន់ទៅពិនិត្យសំណាកនៅមុខបុរីប៉េង ហួត បឹងស្នោជាបន្ទាន់ ព្រោះលោកវេជ្ជបណ្ឌិត និងក្រុមគ្រួសាររស់នៅក្នុងផ្ទះចំនួន៧នាក់ មានវីជ្ជមានកូវីដ១៩ទាំងអស់។
លោក អ៊ុង រ៉ូន បានបញ្ជាក់ថា លទ្ធផលនៃការរកឃើញផ្ទះលោកវេជ្ជបណ្ឌិត សយ សូនីណា និងក្រុមគ្រួសារមានផ្ទុកជំងឺកូវីដ១៩ទាំងអស់គ្នានេះ គឺទើបបានដឹងនៅរសៀលថ្ងៃទី២៤ ខែមេសានេះ។ ហើយខណៈនេះលោកវេជ្ជបណ្ឌិត និងក្រុមគ្រួសារ បានទៅព្យាបាលជំងឺនៅវិទ្យាល័យផ្សារដើមថ្កូវហើយ។ ដូច្នេះអ្នកធ្លាប់ទៅពិនិត្យជំងឺនៅផ្ទះលោកវេជ្ជបណ្ឌិត សយ សូនីណា ខាងលើត្រូវរួសរាន់ទៅពិនិត្យសំណាកឲ្យបានលឿនបំផុត៕
អត្ថបទ ៖ នរា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម១៦ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ