ព័ត៌មានជាតិ
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់៧២គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយលោកជំទាវ លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៧២គ្រួសារ នៅក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

គួររំលឹកថា កាលពីដើមសប្តាហ៍នេះ ខ្យល់កន្ត្រាក់បានបង្កមហន្តរាយនៅ៦ភូមិនៃឃុំ២ របស់ស្រុកចំការលើ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៦១ខ្នង ដែលត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ រួចហើយ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចូលរួមសម្តែងការសោកស្តាយជាខ្លាំង ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះឧប្បត្តិហេតុ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កឲ្យមានការខូចខាត លំនៅដ្ឋានរបស់បងប្អូនបែបនេះ ។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្គ្រោះទាន់ពេលវេលាស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការថែទាំសុខភាពការពារសុវត្ថិភាពផ្ទាល់ខ្លួន ឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យខានតែបាននូវ វិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” ពិសេស ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមសារណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្តាច់ខ្សែចម្លង កុំឲ្យជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលពុំទាន់មានថ្នាំព្យាបាលនៅឡើយនេះ វាយលុករាតត្បាតចូលក្នុងគ្រួសារ និងសហគមន៍។

ដោយឡែក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកជើងព្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានប្រសាសន៍ថា នៅផ្សារភ្ជាប់សុខទុក្ខ និងបន្តការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពេលពលរដ្ឋជួបការលំបាក ដោយមានសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ ក្នុងការដឹកនាំប្រទេសជាតិក្នុងបរិបទកូវីដ១៩៕
អត្ថបទ ៖ ហុង ម៉េងហៀ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


