Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ ណែនាំ​អាជ្ញាធរតាម​​ក្រុង​ស្រុក​តាមដាន​​តម្លៃប្រេងឥន្ទនៈ ​កុំ​ឲ្យ​​លក់​លើស​តម្លៃ​កំណត់

បានផុស

នៅ

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជម្រុញដល់អាជ្ញាធរក្រុងស្រុក បន្តពិនិត្យតម្លៃប្រេងឥន្ទនៈ ដែលដាក់លក់ប្រចាំថ្ងៃ ដើម្បីបញ្ចៀសការលក់តម្លៃលើសហួសពីការកំណត់ និងបន្តពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្វះខាត ដើម្បីដាក់ផែនការចុះបន្តអន្តរាគមន៍ចែកជូនឲ្យទាន់ស្ថានភាព រួមនិងការពន្យល់ណែនាំអំពីការផ្តល់ជូន និងការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា ថន អភិបាលខេត្តក្រចេះនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តមានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត។

លោកអភិបាលខេត្តបានបន្តជម្រុញណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវពិនិត្យ និងរៀបចំគុណភាព សុវត្ថិភាព​​ចំណីអាហារ ក្នុងវិស័យទេសចរណ៍ ជាពិសេស ក្នុងពិធីប្រារព្ធបុណ្យទន្លេ នាពេលខាងមុខនេះ ដោយ​មន្ទីរទេសចរណ៍ ត្រូវចុះផ្សព្វផ្សាយណែនាំចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ ដើម្បីរៀបចំទីតាំងឲ្យបានសមរម្យ និងមានសណ្តាប់ធ្នាប់ អនាម័យ ពិសេសនៅតំបន់រមណីយដ្ឋានទេសចរណ៍នានា ឲ្យបានមុនព្រឹត្តិការបុណ្យទន្លេ និងជម្រុញចលនាភូមិ១ ផលិតផល១ ឲ្យត្រៀមយកមកដាក់តាំងពិព័ណលក់ផលិតផល នៅតាមបណ្តាស្តង់ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ ដើម្បីជាឱកាសផ្សព្វផ្សាយឲ្យបានទូលំទូលាយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម