Connect with us

ព័ត៌មានជាតិ

សម្តេច ស ខេង ក្រើនរំលឹកអាជ្ញាធរខេត្តព្រៃវែងក្តាប់ឱ្យជាប់នូវចរាចរណ៍ចេញចូលភូមិ

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើរជាសារជូនទៅអាជ្ញាធរមានសមត្ថកិច្ច ប្រធានការងារប្រចាំស្រុក ក្រុង ឃុំ សង្កាត់ នៅខេត្តព្រៃវែង បំពេញភារកិច្ចប្រកបដោយការយកចិត្តទុកដាក់ក្នុងការក្តាប់អោយបានល្អចរាចរណ៍អ្នកចេញចូលមូលដ្ឋានភូមិ ក្នុងស្ថានភាពនៃការអនុវត្តវិធានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងសារថា បញ្ហាកូវីដ-១៩នៅមិនទាន់ធូរស្រាលទេ ហើយវាផ្ទុះឡើងនៅកន្លែងមួយចំនួនយ៉ាងគំហុកដូចជានៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យជាដើម។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា៖ “នេះជាបញ្ហា ជាសញ្ញាមួយដែលយើងត្រូវចាប់អារម្មណ៍ ដូចនេះដើម្បីចូលរួមប្រយុទ្ធបញ្ហាទាំងនេះ សូមស្នើក្រុមការងារទាំងអស់ ពិសេសក្រុមការងារដែលទទួលខុសត្រូវថ្នាក់ស្រុកផ្ទាល់ ឃុំផ្ទាល់ អ្នកដឹកនាំភូមិ ប៉ុស្ដិ៍នគរបាល ត្រូវយកចិត្តទុកដាក់ដើម្បីក្ដាប់ឱ្យជាប់នូវចរាចរណ៍ចេញចូលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដូចជាមានប្រជាជនចំណូលថ្មី ឬអ្នកស្រុកដែលទៅប្រកបរបរនៅខាងក្រៅ ហើយវិលចូលភូមិវិញ ត្រូវតែដឹងភ្លាម ធ្វើម៉េចឱ្យប្រជាពលរដ្ឋក្រុមគ្រួសារហ្នឹងប្រាប់ឱ្យអាជ្ញាធរបានដឹង ឱ្យមកស្ងាត់ៗនឹងនាំគ្រោះថ្នាក់ធំ”។

សម្ដេចក្រឡាហោម បានលើកបញ្ជាក់ទៀតថា៖ “ដូចករណីនៅបាត់ដំបងមាន២ករណីហើយ អ្នកភូមិវិលចូលភូមិវិញ តែអាជ្ញាធរតាមដាន់ជាប់ ហើយបានធ្វើតេស្ត ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នេះហើយជាបញ្ហា”។

សម្ដេចក្រឡាហោម បានរំលឹកថា ដូចនេះគណៈកម្មការភូមិ អនុប្រធាន ប្រធានភូមិ ហើយប៉ុស្ដិ៍នគរបាលខេត្តព្រៃវែង ធ្វើម៉េចកុំឱ្យធូរ ត្រូវពិនិត្យ តាមដានជាប្រចាំ ក្ដាប់ចរាចរណ៍ប្រជាជននៅមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ទោះបីមិនបានចុះផ្ទាល់ដោយសារយើងជាប់គាំងទាំងអស់គ្នា អ៊ីចឹងយើងអាចទាក់ទងគ្នាតាមអនឡាន តាមទូរសព្ទយើងជួយធ្វើការគ្នា។

ជាមួយគ្នានេះ សម្ដេចគ្រោងនឹងផ្ដល់​បន្ថែមនូវសម្ភារៈជាម៉ាស អាល់កុល ៤-៥ពាន់ដប ក្នុងក្រុបខណ្ឌខេត្ត នៅពេលខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានជាតិ១៦ នាទី មុន

អភិបាលខណ្ឌឫស្សីកែវ ដឹកនាំកម្លាំងចម្រុះ​ចុះពង្រឹងសន្តិសុខ ទប់ស្កាត់បទល្មើសតាមមូលដ្ឋាន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

Sokha Hotels

ព័ត៌មានពេញនិយម