Connect with us

សេដ្ឋកិច្ច

ក្រសួង​ពាណិជ្ជកម្ម​ បន្ត​ដោះស្រាយ​ការ​កកស្ទះ​កសិផល​ ដើម្បីធានា​ស្ថិរភាព​តម្លៃ​ទីផ្សារ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម​ បានបន្ត​សម្របសម្រួល​ដោះស្រាយ​ការកកស្ទះ​កសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេស ក្នុង​អំឡុង​រដូវកាលប្រមូលផល ​សំដៅធានាស្ថិរភាពទីផ្សារ ​និង​ការពារផលប្រយោជន៍​របស់កសិករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពីពេលថ្មីៗនេះ ​ក្រុមការងារមន្ទីរពាណិជ្ជកម្ម ​បានចុះសម្របសម្រួលការទិញ-លក់ ​និង​ស្វែងរកទីផ្សារ​ ដោយ​សហ​ការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំងបន្លែត្រប់ស្រួយ និងត្រប់វែងជាដើម ដែលមានការកកស្ទះទីផ្សារ នៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្រប​សម្រួល​ដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំង​ផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានា​ដែលជួបបញ្ហា។ ​​

ក្រសួងពាណិជ្ជកម្ម កំពុងបន្តតាមដានយ៉ាងសកម្ម​លើ​ស្ថានការកកស្ទះកសិផលឱ្យបានទាន់ពេលវេលា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម