ព័ត៌មានជាតិ
កាកាវដំណាំយុទ្ធសាស្រ្តថ្មីក្នុងខេត្តរតនគិរី មួយឆ្នាំៗកសិករអាចកើបចំណូលរាប់ពាន់ដុល្លារ
ដំណាំកាកាវនៅក្នុងខេត្តរតនគិរីកាន់តែទទួលបានការចាប់អារម្មណ៍ ដោយផ្ទៃដីដាំដុះបានពង្រីកកើនដល់ប្រមាណ ២០ ហិកតា។
លោក ញឹម គឹមជាង អនុប្រធានមន្ទីរកសិកម្មខេត្តរតនគិរីបានឲ្យដឹងថា ខេត្តរតនគិរីគឺជាតំបន់ដែលមានដីក្រហម និងជាតំបន់ខ្ពង់រាប ដែលមានជាតិរ៉ែសមស្របបំផុតសម្រាប់ការដាំដុះដំណាំកាកាវ។
ដំណាំប្រណិតដ៏មានតម្លៃនេះត្រូវបានដាំដុះនៅស្រុកចំនួនពីរគឺស្រុកកូនមុំ និងស្រុកអូរជុំក្នុងខេត្តរតនគិរី។

លោក ញឹម គឹមជាង អះអាងថា កាកាវជាដំណាំដែលមានសក្ដានុពលខ្លាំង ដែលគេអាចយកទៅច្នៃជាផលិតផលបានជាង ២០០ មុខ រួមមាន ការធ្វើជាសូកូឡា គ្រឿងក្រអូប និងគ្រឿងសម្អាងជាដើម ខណៈសំបកដែលនៅសល់ពីការបកយកគ្រាប់ ក៏អាចយកទៅច្នៃធ្វើជាជីបានផងដែរ។
កាកាវត្រូវបានចាត់ទុកដំណាំយុទ្ធសាស្រ្ត ដែលអាចផ្ដល់ទិន្នផលនៅឆ្នាំទី ៣ ឬឆ្នាំទី៤ បន្ទាប់ពីដាំដុះ។ ទោះជាយ៉ាងណា ដំណាំនេះទាមទារការថែទាំខ្ពស់និងត្រូវការទឹកច្រើន ខណៈកសិករក៏ត្រូវមានធនធាន និងការរៀបចំផែនការច្បាស់លាស់ ព្រោះវាជាដំណាំកសិឧស្សាហកម្មដែលមិនអាចដាំតាមតែការនឹកឃើញបានទេ។

តាមការប៉ាន់ស្មាន ប្រាក់ចំណូលពីការដាំកាកាវអាចទទួលបានប្រមាណជាង ៧ ០០០ ដុល្លារ ក្នុងមួយហិកតា ក្នុងមួយឆ្នាំ។ នេះបើតាមលោក ញឹម គឹមជាង។
ដោយសារបច្ចុប្បន្នទីផ្សារកាកាវមានតម្រូវការខ្ពស់នៅតំបន់អឺរ៉ុប នៅក្នុងខេត្តរតនគិរីមានក្រុមហ៊ុនមកពីបរទេសបានចុះមកផ្សព្វផ្សាយ និងសហការជាមួយកសិករ ដោយក្រុមហ៊ុនផ្ដល់ពូជ សម្ភារៈដាំដុះ និងធានាទិញផលត្រឡប់ទៅវិញ។
លោក ញឹម គឹមជាង បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពលរបស់របស់ដំណាំកាកាវ មន្ទីរកសិកម្មខេត្តបានខិតខំជួយជំរុញទាំងផ្នែកបច្ចេកទេសនិងស្វែងរកទីផ្សារ ដើម្បីជួយដល់កសិករដែលមានដីសមស្របដាំដុះដំណាំយុទ្ធសាស្រ្តនេះ ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ៕
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


