Connect with us

ព័ត៌មានជាតិ

ស្ថានទូត​កម្ពុជា​ នាំ​អំណោយ​ដល់ពលរដ្ឋខ្មែរ​ជាប់​ Lockdown នៅទី​ក្រុ​ងវៀង​ច័ន្ទ​ប្រទេស​ឡាវ

បានផុស

នៅ


​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទី​ក្រុ​ងវៀង​ច័ន្ទ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​និស្សិត​-​សិក្ខាកាម​យោធា​-​ប៉ូលីស​កម្ពុជា នៅ​សាកលវិទ្យាល័យ​ជាតិ​ឡាវ​ចំនួន​៦៦​នាក់ ដែល​កំពុង​ជួបប្រទះ​ការលំបាកពី​ការ Lockdown ទីក្រុង​វៀង​ច័ន្ទ ដោយសារ​ជំងឺ covid-19​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ដែល​មន្ត្រី​ស្ថានទូត​កម្ពុជា​យកទៅ​ចែ​ល​ជូន​នោះ​រួមមាន អង្ករ​ចំនួន​២០០​គីឡូ ត្រីខ ៦៦​យួរ ពងមាន់​៦៦​យួរ និង​មី​៦៦​កេះ ហើយ​នេះ​ជា​ជា​ជំនួយ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន TECHZONE Solution Sole., Ltd ដែលមាន​លោក វ៉ាន វាសនា ជា​នាយក​ចាត់ការ​ទូទៅ​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២១ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ មាន​អ្នក​ឆ្លង​ជំងឺ Covid-19 សរុប​ចំនួន​៣២៣ នាក់ និង​ជាសះស្បើយ​ចំនួន​៤៩​នាក់ និង​មិនមាន​ករណី​ស្លាប់​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម