ព័ត៌មានជាតិ
ខេត្តកណ្តាល សម្រេចយកទីតាំងរោងចក្រធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩
អាជ្ញាធរខេត្តកណ្តាលបានសម្រេចយកទីតាំងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាលធ្វើជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ១៩ដល់បងប្អូនកម្មរកម្មការិនី។
បច្ចុប្បន្ននេះអាជ្ញាធរខេត្តបានរៀបចំប្រព័ន្ធ ទឹក ភ្លើង សម្អាត និងឈូសឆាយក្នុងបរិវេណរោងចក្រនិងបានរៀបចំធ្វើបន្ទប់ទឹក បន្ទប់អនាម័យជាបណ្ដោះអាសន្ន សម្រាប់បងប្អូនកម្មករ កម្មការិនី និងនិយោជិក នៅក្នុងរោងចក្រ ម៉ាស្ទ័រ & ហ្រ្វែង (ខេមបូឌា) ខូអិលធីឌី ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩។

បើតាមលោក នៃ ចារី អភិបាលរងខេត្តកណ្ដាលបានឲ្យដឹងពេលចុះទៅពិនិត្យមើលការរៀបចំនៅព្រឹកថ្ងៃទី២៦មេសាបានស្នើរដល់កងកម្លាំងមានសមត្ថកិច្ច ត្រូវមានវេនប្រចាំការ និងអាជ្ញាធរស្រុក ត្រូវរៀបចំអាហារជូនពួកគាត់ អោយបានគ្រប់ៗគ្នាផងដែរ។
លោកបានបន្តថាចំពោះកម្មករ និងនិយោជិត ដែលត្រូវបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃបន្ថែមទៀត ដោយអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ហើយក្នុងករណីដែលសុខភាពរបស់ពួកគាត់មានការប្រែប្រួល ឬសង្ស័យ ត្រូវរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ដើម្បីយកពួកគាត់ធ្វើការពិនិត្យ និងតាមដានសុខភាពដោយក្រុមគ្រូពេទ្យជំនាញ ហើយក្នុងរយៈពេលណាមួយ អាជ្ញាធរខេត្ត ក៏ដូចជាក្រុមគ្រូពេទ្យ និងអញ្ជើញពួកគាត់ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជាថ្មីម្ដងទៀត តាមការកំណត់របស់ក្រុមគ្រូពេទ្យ។
លោក អភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា កម្មករ និងនិយោជិតទាំងអស់ មានទីលំនៅមកពី ខេត្តតាកែវ ខេត្តកំពង់ស្ពឺ រាជធានីភ្នំពេញ និងស្រុកមួយចំនួនក្នុងខេត្តកណ្ដាល ចំពោះការវិលត្រឡប់ទៅលំនៅឋានវិញ អាជ្ញាធរស្រុក ខេត្តដែលមានកម្មកររបស់ខ្លួន បានមកយកពួកគាត់នៅរោងចក្រផ្ទាល់ ដើម្បីជូនពួកគាត់ទៅដល់លំនៅឋានវិញ និងឱ្យគាត់ធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដែលនេះមានភាពងាយស្រួលដល់អាជ្ញាធរមូលដ្ឋាន ក្នុងការគ្រប់គ្រង នៅពេលដែលមានប្រជាពលរដ្ឋរបស់ខ្លួន កំពុងធ្វើចត្តាឡីស័កនៅផ្ទះ។
លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានឲ្យដឹងថាគិតត្រឹមល្ងាចថ្ងៃទី២៤មេសានេះក្រុមគ្រូពេទ្យបានធ្វើតេស្តតាមរយៈឧបករណ៍តេស្តសំណាក Rapid Test ទៅលើកម្មករធ្វើការនៅរោងចក្រស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) សរុបចំនួន១០១៣នាក់ក្នុងនោះមានវិជ្ជមានកូវីដ១៩បឋមចំនួន១៩៧នាក់។
លោកបានបន្តថា ក្រុមការងារបានបញ្ជួនសំណាកទាំងនោះទៅធ្វើវិភាគបញ្ជាក់បន្ថែមនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈដើម្បីឲ្យប្រាកដប្រជាថាពួកគេមានវិជ្ជមានកូវីដ១៩៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៥ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


