ព័ត៌មានជាតិ
មន្រ្តីយោធា បាញ់កូនឈ្នួលមើលចម្ការកៅស៊ូ ០៥ គ្រាប់ស្លាប់ក្នុងថ្លុកឈាម
ខេត្តរតនគិរី៖ មន្ត្រីយោធាម្នាក់ចិត្តដាច់លើកដៃបាញ់ប្រហារទៅលើបុរសម្នាក់ដែលគេដឹងថា ជាសមាជិកបំរើការងារក្នុងផ្ទះរបស់ខ្លួន ជាច្រើនគ្រាប់បណ្តាលឲ្យស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអណោចអធម៌។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ នៅក្នុងចម្ការកៅស៊ូមួយកន្លែង ស្ថិតនៅក្នុងភូមិគងយុគ ឃុំប៉ាតតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ មន្ត្រីយោធារូបនោះត្រូវបានគេស្គាល់ឈ្មោះ លី ថេងជាង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរជាមន្ត្រីយោធា(គលយុទ្ធ)។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងជាបឋមថា នៅវេលាម៉ោងកើតហេតុខាងលើនេះបានឮលាន់ស្នូរសម្លេងកាំភ្លេឺងផ្ទុះឡើងផ្ទួនៗ៤ទៅ៥គ្រាប់ ចេញពីចំណុចចម្ការកៅស៊ូឈ្មោះ លី ថេងជាង ធ្វើឲ្យភ្ញាក់ផ្អើលឆោឡោរត់មកមើលក៏ស្រាប់តែឃើញបុរសម្នាក់ដេកដួលប្រកាច់ប្រកិនក្នុងថ្លុកឈាម។ នៅក្បែរជនរងគ្រោះឃើញដែកត្បែង១ដើម តែពុំបានដឹងមូលហេតុអ្វីឲ្យប្រាកដនោះទេ ក្នុងការបាញ់ប្រហារបែបនេះ។
ប្រភពបានបន្តថា ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ រិន ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូនម្នាក់បច្ចុប្បន្ន រស់នៅឯខេត្តស្ទឹងត្រែង។ បើតាមការឲ្យដឹងពីសាច់ញាតិ ជនរងគ្រោះទើបបានមកស៊ីឈ្នួលធ្វើការឲ្យលោក លី ថេងជាង នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុណ្ណោះ។ មកដល់ថ្ងៃកើតហេតុថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបីខែ ត្រូវបានលោក ថៅកែ លីថេងជាង សម្រេចបញ្ចប់អាយុជីវិតនិងជោគវាសនា តែម្តង ដោយសារការបាញ់ប្រហារនិងកាំភ្លើងខ្លីចំនួន៥គ្រាប់ផ្ទួនៗទាំងមិនទាន់ដឹងអំពីមូលហេតុអ្វីឲ្យប្រាកដប្រជានោះ។

ប្រភពដដែលបន្តថា ពេលផ្ទុះអាវុធបង្កការភ្ញាក់ផ្អើល ឃើញសមត្ថកិច្ចប៉ុស្តិ៍ និងកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវចុះមកដល់ចំណុចទីតាំងកើតហេតុ ដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវដើម្បីសង្គ្រោះបន្ទាន់។ ជាអកុសលដោយសារសភាពធ្ងន់ធ្ងរពេកទៅមិនដល់មន្ទីរពេទ្យផង ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់។ រីឯជនបង្ក ឈ្មោះ លី ថេងជាង ក្រោយពេលប្រើប្រាស់អាវុធខ្លីម៉ាក (CF98)បាញ់ប្រហារទៅលើជនរងគ្រោះរហូតដល់ចំនួន៥គ្រាប់បានសម្រេចហើយ ក៏រត់ទៅចូលសារភាព ប្រគល់ខ្លួនជូនសមត្ថកិច្ចនៃអធិការនគរបាលស្រុកអូរយ៉ាដាវតែម្តង។ នេះបើតាមការឲ្យដឹងរបស់លោកវិរសេនីយ៍ សូយ សំណាង អធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវតាមប្រព័ន្ធទូរសព្ទ។
ពាក់ព័ន្ធនិងការបាញ់ប្រហារទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ បាត់បង់ជីវិតក្នុងថ្លុកឈាមនេះផងដែរ លោកអធិការពុំបានបញ្ចាក់ដល់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានដឹងនោះឡើយ ដោយលោកថា (កំពុងឆែកឆេរក្នុងកាមេរ៉ា)។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកស្រុកបរកែវបានឲ្យដឹងថា ស្ថានភាពជនរងគ្រោះធ្ងន់ធ្ងរពេកទើបបណ្តាលឲ្យស្លាប់ដោយសារត្រូវគ្រាប់កាំភ្លេឺងចំចំនួនទាំង៥គ្រាប់ ១.គ្រាប់ចំភ្លៅក្បែរជង្គង់ខាងស្តាំ ១.គ្រាប់ចំកំភួនជើងឆ្វេង ២.គ្រាប់ចំទ្រូងខាងឆ្វេង និង១.គ្រាប់ទៀតចំដើមដៃខាងឆ្វេង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវចុះដល់ចំណុចកើតហេតុ ប្រមូលយកវត្ថុតាង រួមមាន៖ កាំភ្លេឺងខ្លី ម៉ាក(CF 98) បង់១ សំបក់កាទុស ៥ ដែលផ្ទុះហើយ គ្រាប់មិនទាន់ផ្ទុះ ចំនួន៤គ្រាប់ រថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9098 ចំនួន១គ្រឿង។ ដែកទីប១ដើម ប្រវែងជាង១ម៉ែត្រ ទំហំប្រមាណ ៤២ មីលីម៉ែត្រ។ នៅថ្ងៃទី២៤ដដែលនោះ វត្ថតាងនិងជនដៃដល់ត្រូវកម្លាំងនៃអធិការដ្ឋាននគរបាលបានកសាងសំណុំបែបបទបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្តតាមនិតិវិធី។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានទៅតម្កល់នៅវត្តអូរយ៉ាដាវ ប្រគល់ឲ្យសាច់ញាតិនិងក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។

រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២និង០០នាទីរសៀល បន្ទាប់ពីធ្វើការឃុំខ្លួនបណ្តោះអាសន្ននិងបំពេញបែបបទរបស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជនសង្ស័យបានសារភាពនិងឆ្លងតាមការឆែកកាមេរ៉ាសុវត្ថិភាព មូលហេតុនៃការបាញ់ប្រហារនេះថា ជនរងគ្រោះដែល(ស្លាប់)បានវាយបំបែក កញ្ចក់រថយន្តរបស់ខ្លួន ហើយអះអាងថាជនរងគ្រោះជាអ្នកញៀនថ្នាំផងដែរ។ នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក សំ វណ្ណះ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យក្រុមអ្នកសារព័ត៌មានដឹងជាបឋម។
មជ្ឈដ្ឋានជុំវិញមូលដ្ឋានកើតហេតុខាងលើបានរិះគន់ចំៗលើមន្ត្រីយោធា ដែលជាខ្មាន់កាំភ្លើងនេះថា មានហេតុ ទើបមានផល ករណីឃាតកម្មរហូតដល់បាញ់សម្លាប់មនុស្សនេះគេសង្ស័យថា ជាករណី (ពាលស៊ីពាល) ដោយសារផ្អែកទៅលើការពិនិត្យទឹកនោមជនដៃដល់មានសារធាតុញៀន៕
អត្ថបទ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ