ព័ត៌មានជាតិ
ផ្ទះ ១២៦ខ្នង ត្រៀមចែកជូនគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨នៅស្វាយរៀង
នៅថ្ងៃពុធ ទី ១ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ សុខ អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម អមដំណើរដោយ លោក ម៉ែន អេង អភិបាលរងខេត្ត ខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យផ្ទះថ្មីដែលទើបនឹងសាងសង់រួចចំនួន ១២៦ខ្នង ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រៀមចាប់ឆ្នោតប្រគល់ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨។

លោក អ៊ុំ សុខ អគ្គលេខាធិការរងសមាគមបានមានប្រសាសន៍ឱ្យដឹងថា ផ្ទះថ្មីនេះ មានទំហំ ៥x៧ម៉ែត្រ សាងសង់ពីសសរបេតុង ឆ្អឹងដែក ដំបូលប្រក់ស័ង្កសី រនាបក្រាលក្តា ជញ្ជាំងស្មាតប៊ត និងមានតសំយ៉ាបចង្ក្រានបាយប្រវែង ៣ម៉ែតកន្លះ តសំយ៉ាបមុខប្រវែង៣ម៉ែត្រ មានបង្គន់អនាម័យដាច់ដោយឡែក ដែលត្រូវបានសាងសង់លើដីសម្បទានសង្គមកិច្ចដែលផ្ដល់ជូនមានទំហំ ៣០x៤០ ម៉ែត្រ សម្រាប់ដាំដំណាំបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាព បន្ថែមពីលើប្រាក់សោធននិវត្ត ដែលទទួលបានពីរាជរដ្ឋាភិបាល ។

នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានទី១ សមាគម សម្រាប់ចែកជូនអតីតយុទ្ធជនដែលធ្លាប់បូជាសាច់ស្រស់ឈាមស្រស់ តស៊ូដើម្បីសន្តិភាព កាពារជាតិ មាតុភូមិកម្ពុជា។

តាមការឱ្យដឹងពីលោក អ៊ុំ សុខ អំណោយផ្ទះថ្មីនេះនឹងត្រូវចាប់ឆ្នោតប្រគល់ជូនអតីតគណៈយុទ្ធមិត្ត នាថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨៕















-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


