Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំស្ដីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ

បានផុស

នៅ

នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តតាកែវ លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ និងលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធ Zoom ស្ដីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ដែលបានអញ្ជើញធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំលោក ម៉ៅ ច័ន្ទតារា បានផ្តល់អនុសាសន៍សំខាន់ៗ ផ្តោតលើការពង្រឹងវិន័យ ការទទួលខុសត្រូវ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីរាជការឲ្យមានប្រសិទ្ធភាពខ្ពស់ សមស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។ ក៏ដូចជាការលើកទឹកចិត្តឲ្យមន្ត្រីរាជការបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងគោរពច្បាប់វិន័យរដ្ឋបាលយ៉ាងតឹងរឹង។

ជាមួយគ្នានេះ អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាប្រឈមនានា និងដំណោះស្រាយជាក់ស្តែង ដើម្បីធានាថា ការអនុវត្តការងាររដ្ឋបាលមានភាពរលូន តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនេះបានបញ្ចប់ទៅដោយភាពជោគជ័យ ដោយមានការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម