ព័ត៌មានជាតិ
សាស្រ្តាចារ្យ និងនិស្សិតផ្នែកស្ថាបត្យកម្ម សាកលវិទ្យាល័យន័រតុន ទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ
សាស្រ្តាចារ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម ជំនាន់ទី ២៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសិក្សាពីប្រវត្តិសាស្រ្ត និងសំណង់ស្ថាបត្យកម្មបុរាណខ្មែរ។

ដំណើរទស្សនកិច្ចខាងលើនេះធ្វើឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមេសា ក្នុងនោះបានទៅទស្សនានៅប្រាសាទបាគង ប្រាសាទព្រហ្មកិល និងប្រាសាទអង្គរវត្ត។ នៅថ្ងៃទី ២ សាស្រ្តាចារ្យ និងនិស្សិត សរុប ៣២៤ នាក់ បានចូលរួមជួបសម្តែងការគួរសម និងសំណេះសំណាលស្វែងយល់ពីការងារមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា ហើយថ្ងៃចុងក្រោយ ទៅទស្សនាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។

សូមជម្រាបថា ក្រោមកិច្ចសហការជាមួយស្ថាប័នអប់រំ អាជ្ញាធរជាតិអប្សរា បានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតមកកាន់តំបន់អង្គរ ក្នុងន័យបញ្រ្ជាបការយល់ដឹង និងផ្សព្វផ្សាយពីការងារអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នុងបុព្វហេតុការពារសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ៕
អត្ថបទ ៖ អាជ្ញាធរជាតិអប្សរា










-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


