ព័ត៌មានជាតិ
កម្លាំងចម្រុះក្រុងសៀមរាបឃាត់ខ្លួនអ្នករើសអេតចាយលួចកាត់ខ្សែភ្លើង
សៀមរាប៖ ជនសង្ស័យជាអ្នករើសអេតចាយចំនួន៣នាក់ បែកគំនិត លួចកាត់ខ្សែភ្លើងរបស់មន្ត្រីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានជាក់ស្តែង។
ហេតុការណ៍ចុះបង្ក្រាបនេះដែរធ្វើឡើងនៅថ្ងៃទី២៧ ខែមេសានេះ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៨ នេះថា កម្លាំងនគរបាលក្រុងសៀមរាប ប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងកម្លាំងប្រជាការពារ បានសហការគ្នា ចុះបង្ក្រាបករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីខេត្តសៀមរាប។

លោកបន្តថា ជនសង្ស័យទាំង០៣នាក់ មាន ១ឈ្មោះ សេង ជល់ ភេទប្រុស អាយុ១៧ឆ្នាំ ទី២ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ២១ឆ្នាំ ពួកគេមានមុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទ ទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង)។
វត្ថុតាងមាន ស្ពាន់ខ្សែភ្លើងចំនួន០៨កំណាត់ សំបកខ្សែភ្លើងចំនួន០៦ដុំ កាំបិតចិតបន្លែចំនួន១២ដើម កាំបិតប៉័ងតោចំនួន០៣ ដាវកែច្នៃចំនួន០៣ដើម កាំបិតព្រាចំនួន០២ដើម ញញួរចំនួន០២ដើម កន្ត្រៃចំនួន០៣ ហើយក្នុងនោះជនសង្ស័យទាំង០៣តេស្តសារធាតុញៀន វិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


