Connect with us

ព័ត៌មានជាតិ

យុវជន​១៦ឆ្នាំ​ម្នាក់ សម្រេច​ចិត្ត​ចង.ក សម្លាប់​ខ្លួន ក្រោយ​សង្សារ​បែក​ចិត្ត

បានផុស

នៅ

យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់ ហ៊ាន​សម្រេច​ចិត្ត​ចង.ក សម្លាប់​ខ្លួន ក្រោយ​មិត្ត​ស្រីសុំ​បែក​ចិត្តឈប់ទាក់​ទងគ្នា ដែល​ហេតុការ​នេះបានកើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២១ នៅ​ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្តាយ​ទ្រហោយំ​សោកស្តាយ​កូនប្រុស​ ដែល​កំពុង​ឋិត​ក្នុង​វ័យក្មេង​ពន់ពេក​មិន​គួរ​មានរឿង​នេះ​កើតឡើង​ដោយ​ឆាប់រហ័ស​ចាកចោល​ម្តាយ​និង​ក្រុម​គ្រួសារ​បែបនេះ​ទេ​។ ​កា​រយំ​រៀបរាប់​សោកស្តាយ​របស់​ម្តាយ​បែបនេះ ​នូ​វខ​ណៈ​ដែល​ខ្លួន​មិនដឹង​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​កូនប្រុស​នៅឡើយ ​ទើប​មិត្តភក្តិ​ជិតស្និទ្ធ​របស់​សព​កូន​ម្នាក់​ប្រាប់​ទើប​ដឹង​មូលហេតុ​ច្បាស់​។

​ករណី​ខាងលើនេះ​ អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹងថា ករណី​យុវជន​វ័យក្មេង​គិត​ខ្លី​បញ្ចប់​ជីវិត​ខ្លួន​នេះ​ បាន​កើត​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ​ខែ​មេសា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ភូមិ​អូរ​ដា​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង ​ជនរងគ្រោះ​មានឈ្មោះ​ កែវ រា​ហ៊ូ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ មិត្តភក្តិ​ជិតស្និទ្ធ​បញ្ជាក់​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​ ដែល​ជា​មិត្ត​ជិតស្និទ្ធ​និង​ខ្លួន​សម្រេច​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​នេះ​ ដោយសារ​តូច​ចិត្ត​ជា​មួយ​នឹង​មិត្ត​ស្រី​របស់​គាត់​ ដែល​បែកចិត្ត​បញ្ចប់​ទំនាក់ទំនង​ ឈប់​មាន​ស្នេហា​នឹង​គ្នា​តទៅទៀត​។

​ភ្លាមៗ​នោះ​សមត្ថកិច្ច​ បាន​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែង​កើត​ហេតុ​និង​ពិនិត្យ​លើ​សាកសព​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាន​ចងក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ​រួច​ក៏​ប្រគល់​សាកសព​ជនរងគ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​សៅ សារិទ្ធ

សូមចុចអាន៖ ​គ្រាប់កាំភ្លើង​ត្បាល់​៨០ម​ម មិនទាន់​ផ្ទុះ​មួយ​គ្រាប់​កប់​ក្នុង​ដី ​ត្រូវ​ប្រជា​ពលរដ្ឋ​ភ្ជួរស្រែ​ប៉ះចំ​សំណាង​មិន​ផ្ទុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម