ព័ត៌មានជាតិ
NTTI បណ្ដុះបណ្ដាលយុវជនជាង ២ពាន់នាក់ ឱ្យមានជំនាញវិជ្ជាជីវៈ និងប្រាក់ចំណូលសមរម្យ តាមកម្មវិធី TVET 1.5M
ភ្នំពេញ ៖ វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស(NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ចំនួនជាង ២ពាន់កន្លែងដល់ពលករដ្ឋ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។

បើតាមវិទ្យាស្ថាន NTTI បានឱ្យដឹងថា ចាប់ពីឆ្នាំ ២០២៤ ដល់ត្រីមាសទី១ឆ្នាំ២០២៦នេះ គ្រឹះស្ថានបានផ្ដល់អាហារូបករណ៍ជូនសិស្សសរុប ២, ៣៥៥នាក់។ ក្នុងនោះមានយុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន ៦១នាក់ បានចុះឈ្មោះចូលរៀនជំនាញរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី។

ជាមួយគ្នានេះ វិទ្យាស្ថានមានមុខជំនាញសរុបចំនួន ៩រួមមាន សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ការថែទាំនិងជួសជុលបរិក្ខាអេឡិចត្រូនិក, ការងារកំបោរ, ការដំឡើងពុម្ភ, ការដំឡើងបណ្ដាញបំពង់ទឹក និងការដំឡើងម៉ូទ័រក្នុងអគារ។

សិស្សានុសិស្សអាចបន្តចុះឈ្មោះបាននៅក្នុងកម្មវិធី App TVET 1.5M ដោយខ្លួនឯងក៏បាន និងសម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៨៥៩ ៩៣៤/ ០១០ ៧៨៧ ៧០៩/ ០៦៩ ៦៦៥ ៨៨៩/ ឬអញ្ជើញមកសិស្សនៃវិទ្យាស្ថានដោយផ្ទាល់ ដែលមានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌមសែនសុខ រាជធានីភ្នំពេញ៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


