ព័ត៌មានជាតិ
សមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួនប្រុសស្រី៤នាក់ករណីគ្រឿងញៀន
កណ្តាល៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាលបានឃាត់ខ្លួន និងកំពុងបន្តនីតិវិធីករណីជួញដូរខុសច្បាប់នូវសារធាតុញៀនដោយជនសង្ស័យប្រុសស្រីចំនួន៤នាក់។
សមត្ថកិច្ចនគរបាលខេត្តកណ្តាល ប្រាប់បញ្ជាក់ឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២៣ និង៣០នាទី សមត្ថកិច្ចបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវបេតុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ០៤នាក់។

ជនសង្ស័យទាំង០៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១ឈ្មោះ ទន ចាន់នី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ មុខរបរលក់បន្លែ។ ទី២ឈ្មោះ ថា រចន្នី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ។ ទី៣ឈ្មោះ លី គឹមស្រៀង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ និងទី៤ឈ្មោះ សុខ ធាវី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅសង្កាត់ផ្សារថ្មីទី០២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅភូមិលេខ០១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

វត្ថុតាងចាប់យក រួមមាន សារធាតុញៀនចំនួន ៦កញ្ចប់ធំ ម៉ូតូ២គ្រឿង (ម៉ាក BEAT ពណ៌សលាយផ្កាឈូក ស្លាកលេខ ភ្នំពេញ ១HU-៥៦៦៧ និង ម៉ាក សេ១២៥ សេរីឆ្នាំ២០២១ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១TS-៣៣៥៧) និងទូរស័ព្ទចំនួន ០៤គ្រឿង។
សមត្ថកិច្ចនគរបាលខេត្តកណ្តាលប្រាប់ឱ្យដឹងថា ជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


