Connect with us

ព័ត៌មានជាតិ

​អាជ្ញាធរខេត្ត​សៀមរាប បើក​ដំណើរ​ការឲ្យចេញ​-​ចូល​ឡើងវិញ នៅតំបន់បិទខ្ទប់

បានផុស

នៅ

អាជ្ញាធរខេត្ត​សៀមរាប បាន​សម្រេច​ចិត្ត បើក​ឲ្យ​ដំណើរ​ការ​ចេញ​-​ចូល​ឡើងវិញ នៅតំបន់​បិទខ្ទប់មួយ​ចំនួនដូចជា សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រួមទាំង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា នៅថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០២១។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា​៖ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប បានសម្រេច​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២១ តាមរយៈ​សេចក្តីសម្រេច​លេខ​០៤០/២១​សសរ ចុះ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​២០២១ កន្លងទៅ រួមទាំង​ការបិទ​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ដែល​ត្រូវ​បិទ​ខ្ទប់​។

​ក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ជំនាញ និង​វិធាន​ច​ត្តា​ឡី​ស័ក បានធ្វើ​ឲ្យ​ករណីនេះ ​បាន​វិល​ទៅ​រក​ភាពប្រក្រតី និង​ស្ថិតក្​រោម​ការគ្រប់គ្រង ដូចនេះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត សម្រេច​បើក​ការចេញ​-​ចូល ឬ​ដំណើរការ​ឡើងវិញ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយដង្គំ សង្កាត់​សាលា​កំរើក និង​សង្កាត់​សៀមរាប រួមទាំង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​សៀមរាប ចាប់ពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០២១ តទៅ​។​

​ជាមួយគ្នានេះ អាជ្ញាធរ​សង្កាត់​ពាក់ព័ន្ធ គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ក្រោម និង​ផ្សារ​វត្ត​អធ្វា ត្រូវអនុវត្ត​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ត្រួតពិនិត្យ​សុខភាព​បឋម​ដល់​អាជីវករ និង​អ្នកចេញ​-​ចូលក្នុង​ផ្សារ លាង​សម្អាត​ដៃ​នឹង​អាល់កុល ឬ​ជែ​ល ពាក់​ម៉ាស និង​រក្សា​គម្លាត​សង្គម ព្រមទាំង អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ ៣ ការពារ (​ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ ឬ​ជែ​ល និង​ត្រូវ​រក្សា​គម្លាត​សង្គម​) ៣​កុំ (​កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញ​-​ចូល កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ និង​កុំ​ប៉ះពាល់​គ្នា​)​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រដ្ឋបាល​ក្រុង​សៀមរាប មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​សង្កាត់ បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទូទៅ មេត្តា​ជ្រាប និង​ចូលរួម​សហការ​អនុវត្ត​សេចក្តីជូនដំណឹង​នេះ​ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕​

អត្ថបទ៖ កុសល

សូមចុចអាន៖ ​អាជីវករ និងគ្រួសារ នៅខេត្តព្រះសីហនុ ៨៣ នាក់ទៀតរកឃើញវិជ្ជមានជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម