ព័ត៌មានជាតិ
លោកជំទាវ ឱ វណ្ណឌីន ៖ បើមិនចង់ឲ្យជួបព្រឹត្តិការណ៍ដូចឥណ្ឌា យើងត្រូវរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឲ្យបាន
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល តាមរយៈបណ្តាញសង្គមតេឡេក្រាម បានសរសេរថា បើយើងមិនចង់ជួបនូវករណីឆ្លងរីករាលដាលកូវីដ១៩ ដូចប្រទេសឥណ្ឌាយើងត្រូវរួមគ្នាឆ្លងកាត់ការលំបាកនៅពេលនេះឲ្យបាន។ បើបុគ្គលម្នាក់ៗមិនបានអនុវត្តវិធានការ៣កុំ ៣ការពារត្រឹមត្រូវទេនោះ ការចម្លងនៅតែមាន ហើយខ្សែចម្លងនៅតែវែងអន្លាយឆ្ងាយទៅៗ រហូតដល់ថ្ងៃណាមួយនឹងហួសពីសមត្ថភាពហើយ។ នៅប្រទេសឥណ្ឌា យើងឃើញស្រាប់ហើយ យើងក៏មិនចង់ជួបព្រឹត្តិការណ៍បែបនេះនោះដែរ មែនទេ?

បើមែន ត្រូវតែរួមគ្នាឆ្លងកាត់ការលំបាកពេលនេះឲ្យបាន ហើយគ្មានអ្វីដែលអាចការពារខ្លួនយើងបានក្រៅតែពី ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំង + នៅផ្ទះ (ប្រសិនបើមិនមានការចាំបាច់ទេនោះ ព្យាយាមកុំចេញក្រៅផ្ទះ)។

លោកជំទាវបានសរសេរបន្តថា សុំជួយអប់រំគ្នាឲ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន ហើយសង្ឃឹមថា យើងនៅមានពេលដែលអាចទាញសភាពឆ្លងរាតត្បាតឱ្យថយចុះវិញ ដោយទាំងអស់គ្នាត្រូវចូលរួមអនុវត្តវិធានការខាងលើឲ្យបានគ្រប់ៗគ្នា៕
ប្រភព ៖ តេឡេក្រាមលោកជំទាវ ឱ វណ្ណឌីន
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២១ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


