Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន ៖ CCHR កំពុង​ខ្ជះខ្ជាយ​លុយ​ម្ចាស់ជំនួយ ដោយសារ​តែ​ចេញ​របាយការណ៍​ដដែលៗ​

បានផុស

នៅ

​លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​បាន​អះអាងថា វា​ជាការ​ឥតប្រយោជន៍ និង​ខ្ជះខ្ជាយ​លុយ របស់​ម្ចាស់ជំនួយ នៅពេលដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ជួល​អ្នកជំនាញ​ការសរសេ​រ​របាយការណ៍​ដដែលៗ តែ​ទោះជា​យ៉ាងណា វា​ជា​អ្វីដែល​ម្ចាស់ជំនួយ​ចង់បាន​ទៅតាម​របៀបវារៈ​នយោបាយ​របស់គេ ហើយ​អ្នកធ្វើ​របាយការណ៍ ក៏​ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ជិន ម៉ា​លីន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ការចេញ​របាយការណ៍​នេះ គឺជា​រឿង​ដដែលៗ គ្មានអ្វី​ថ្មី​នោះទេ ដែល​ក្រុម និង​បក្ស​ពួកគេ​តែងតែ​ចម្លង និង​ចែកចាយ​ត​គ្នា​ពីមួយ​ទៅមួយ​ដោយ​គ្មាន​មូលដ្ឋាន ហើយ​ទោះបីជា​ចេញ​១០​ឆ្នាំ​ទៅមុខទៀត ក៏​នៅតែ​ដដែល​ដែរ​។ វា​ជាការ​ឥតប្រយោជន៍ និង​ខ្ជះខ្ជាយ​លុយ ដែល​ម្ចាស់ជំនួយ​ផ្តល់​លុយ​យ៉ាងច្រើន​ជួល​អ្នកជំនាញ​ការសរសេ​រ​របាយការណ៍​បែបនេះ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ជា​អ្វីដែល​ម្ចាស់ជំនួយ​ចង់បាន​ទៅតាម​របៀបវារៈ​នយោបាយ​របស់គេ ហើយ​អ្នកធ្វើ​របាយការណ៍​ក៏​ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​ម្ចាស់ជំនួយ​ផងដែរ​។ ក៏ប៉ុន្តែ ការដែល​ពួកគេ​នៅតែ​បន្ត​ចេញ​របាយការណ៍​ដដែលៗ​គ្មាន​មូលដ្ឋាន​បែបនេះ វា​នឹង​ធ្វើឱ្យ​សាធារណមតិ​កាន់តែ​មាន​មន្ទិលសង្ស័យ​ថែមទៀត អំពី​វិជ្ជាជីវៈ ឯករាជ្យភាព និង​អ​ព្យា​ក្រឹត្យ​ភាព​នយោបាយ របស់​ក្រុម​អង្គការ​សង្គម​ស៊ី​វី​ល​ទាំងអស់នេះ ទៅវិញ​ទេ​។​

​បើតាម​លោក ជិន ម៉ា​លីន របាយការណ៍​នេះ មើល​តែមួយ​ជ្រុង នៃ​ការអនុវត្ត​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ទៅលើ​បុគ្គល និង​សកម្មជន​នយោបាយ​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​តែប៉ុណ្ណោះ ពោលគឺ​ឲ្យ​តែ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ទៅលើ​បុគ្គល​និង​ក្រុម​គោលដៅ​ទាំងអស់នេះ ពួកគេ​ចាត់ទុកថា អាហ្នឹង​គឺជា​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​។ លោក​បន្តថា របាយការណ៍​របស់​ម​ណ្ឌ​ល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)​នេះ ខកខាន​ពុំបាន​ពិនិត្យមើល​លើ​ទិដ្ឋភាព​មួយ​ជ្រុង​ទៀត ដែល​ពាក់ព័ន្ធ​នឹង​នីតិវិធី​ច្បាប់​របស់​កម្ពុជា​នោះទេ ជាពិសេស​អង្គហេតុ និង​អង្គច្បាប់ ដែល​នាំឱ្យមាន​បទល្មើស និង​ការចោទប្រកាន់​តាមផ្លូវ​តុលាការ​លើ​បុគ្គល និង​សកម្មជន​ទាំងនោះ​ក្នុង​សំណុំរឿង​នីមួយៗ​។​

​លោក ជិន ម៉ា​លីន បញ្ជាក់ដែរថា ឯ​របាយការណ៍ ឯកសារ​ផ្លូវការ ការពន្យល់ បកស្រាយ និង​ឆ្លើយតប​បំភ្លឺ របស់​រាជរដ្ឋាភិបាល នាពេល​កន្លងមក អង្គការ​នេះ មិនត្រូវ​បាន​គេ​យកមក​ពិចារណា​បន្តិច​ណា​សោះឡើយ​។ ដូច្នេះ​ការចេញ​របាយការណ៍​បែបនេះ មិន​គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ​ជា​វិទ្យាសាស្ត្រ​នោះទេ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៣០​ខែមេសា ឆ្នាំ​២០២១ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​អាដហុក (ADHOC) និង​មជ្ឈមណ្ឌល​សាមគ្គីភាព (SC) ដោយមាន​ការឧបត្ថម្ភ​ពី​មជ្ឈមណ្ឌល​អន្តរជាតិ ដើម្បី​ច្បាប់​ដោយ​មិន​យក​កម្រៃ (ICNL) ចេញផ្សាយ​នូវ​របាយការណ៍​ប្រចាំឆ្នាំ​ទី​៥ នៃ​ការឃ្លាំមើល​សេរីភាព​មូលដ្ឋាន​របស់ខ្លួន គិត​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២០ ដល់​៣១ ខែធ្នូ ឆ្នាំ​២០២០៕ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម