លែង​ពិបាក​ទៀតហើយ គ្រប់​ដេប៉ូ​របស់ IQPS អាច​ទូទាត់​ប្រាក់​តាមរយៈ​វី​ង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លែង​ពិបាក​ទៀតហើយ គ្រប់​ដេប៉ូ​របស់ IQPS អាច​ទូទាត់​ប្រាក់​តាមរយៈ​វី​ង

បានផុស

នៅ

​ធនាគារ​វី​ង​ដែលជា​អ្នកផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង IQPS ដែលជា​ក្រុមហ៊ុន​បោះ​ដុំ​និង​ចែកចាយ​ស្រា​បៀរ ភេសជ្ជៈ ទឹក​សុទ្ធ បារី Marlboro និង L&M ដែល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​សហការគ្នា​ដើម្បី​អនុញ្ញាត​ដល់ដៃ​គូ​អាជីវកម្ម​របស់ IQPS អាច​ទូទាត់​ប្រាក់​តាមរយៈ​វី​ង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពជា​ដៃគូ​នេះ នឹង​ជួយ​សម្រួល​ដល់ដៃ​គូ​អាជីវកម្ម​របស់​ក្រុមហ៊ុន IQPS ជាង​៦០០០០ កន្លែង​នៅ​២៥​ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​ទូទាត់​ប្រាក់​ជាមួយ​ក្រុមហ៊ុន IQPS តាមរយៈ​ប្រព័ន្ធ​ឌីជីថល​អេកូឡូស៊ី​ដ៏​ទំនើប​របស់​វី​ង ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័ស​និង​មាន​សុវត្ថិភាព​ខ្ពស់​។

​នេះ​ជា​ជំហាន ថ្មី​មួយទៀត​ដែ​លវីង​នឹង ផ្តល់​អត្ថប្រយោជន៍​កាន់តែច្រើន​ដល់​ដៃគូ​អាជីវកម្ម ជាពិសេស ក្រុមហ៊ុន IQPS នឹង​ចំណេញ​ពេលវេលា ចំណាយ​ធនធាន​កាន់តែ​តិច និង​កាត់បន្ថយ​ហានិភ័យ​ក្នុងការ​ប្រមូល​ថ្លៃ​ទូទាត់​ប្រាក់​ពី​ដេប៉ូ​នីមួយៗ​។ គ្រប់​ដេប៉ូ​ទាំងអស់​អាចធ្វើ​ការទូទាត់​ប្រាក់​ជាមួយ​ក្រុមហ៊ុន IQPS បាន​យ៉ាង​ងាយស្រួល តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ក្នុង​មុខងារ ទូទាត់​វិក្កយបត្រ (Bill Payment) ឬ ស្កេ​ន QR កូដ បាន​យ៉ាង​រហ័ស និង សុ​ក្រិត​បំផុត​។ អតិថិជន​ទាំងអស់​អាច​តាមដាន​ប្រវត្តិ​ប្រតិបត្តិ​ការ​នីមួយៗ​តាមរយៈ Wing App បាន​យ៉ាងច្បាស់​និង​ងាយស្រួល​បំផុត​។

​ជាងនេះទៅទៀត ម្ចាស់​ដេប៉ូ​នីមួយៗ​ក៏​អាចដាក់​ប្រាក់​ក្នុង​គណនី​វី​ងរ​បស់​ពួកគេ និង​ទូទាត់​វិក្កយបត្រ​ជាមួយ​ក្រុមហ៊ុន IQPS ដែលមាន​លេខ​កូដ​ទូទាត់ ៩២៦២ សម្រាប់​ប្រាក់​ដុល្លារ តាមរយៈ​ភ្នាក់ងារ​វី​ង​ជាង​៩៣០០ កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services