ព័ត៌មានជាតិ
អំណោយឯកឧត្តម ឌី វិជ្ជា និងអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រគល់ ជូនដល់កម្លាំងទាំង៣ និងកម្លាំងការពារព្រំដែន ក្នុងខេត្តស្វាយរៀង
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្ដម អភិបាលខេត្ត នៅរសៀលថ្ងៃទី ២ ខែឧសភា បានអញ្ជើញប្រគល់អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កម្លាំងទាំង៣ក្នុងខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៨ និងកម្លាំងការពារព្រំដែនទាំង៥៩ គោលដៅខេត្តស្វាយរៀង។

ក្នុងឱកាសនេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត ឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរង និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត មកជូនដល់កងកម្លាំងទាំង៣គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកម្លាំងការពារព្រំដែន សូមបន្តចូលរួមអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៣កុំ ៣ការពារ ការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្ត។

សូមបញ្ជាក់ថា អំណោយដែលចែកជូនទាំងនោះរួមមាន៖ អង្ករនាងម៉ិញ ១២.៩០០គីឡូក្រាម, មីម៉ាម៉ា ៨៤៣កេសតូច, ត្រីខកំប៉ុង ១០៣០យួរ, ទឹកត្រី ៣២៧យួរ, ទឹកស៊ីអ៊ីវ ៣២៧យួរ, ដើម្បីសម្រាប់ផ្គត់ផ្គង់ដល់គោលដៅដែលឈរជើងនៅតាមបន្ទាត់ព្រំដែន កងកម្លាំងទាំង៣ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ទាក់ទងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងចូលរួមចំណែកជួយសម្រាលនូវបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សរបញ្ជាក់អោយឃើញពីទឹកចិត្តសប្បុរសធម៌នូវវប្បធម៌ចែករំលែកក្នុងគ្រាលំបាក៕

អត្ថបទ៖ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


