ព័ត៌មានជាតិ
ខេត្តសៀមរាបប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ម្នាក់ទៀត ទើបមកពីខេត្តព្រះសីហនុ
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ ១៩ថ្មីចំនួនម្នាក់ទៀតដែលមានឈ្មោះដឹងចាន់ណាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី២សង្កាត់ចុងឃ្នៀស ក្រុងសៀមរាបដែលបានធ្វើដំណើរមកពីខេត្តព្រះសីហនុ។
យោងតាមរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី០៣ឧសភានេះបានឲ្យដឹងថា បុរសនោះមានធ្វើដំណើរតាមរយៈរថយន្តឈ្នួលមកឈប់នៅមុខវត្តព្រះព្រហ្មរ័ត្ននៅវេលាម៉ោង៥ល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ គាត់បានជិះរ៉ឺម៉កកង់បីទៅកាន់មណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យហើយក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្តស្រាវជ្រាវទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្តបានបន្តថា បច្ចុប្បន្នឈ្មោះដឹង ចាន់ណាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និង អ្នកបើកបររ៉ឺម៉កខាងលើសូមរួសរាន់ទៅធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។
បើតាមរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងទៀតថា មកដល់ពេលនេះខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន៤៦នាក់បានព្យាបាលជាសះស្បើយចំនួន១៥នាក់ស្លាប់ម្នាក់ និង ៣០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរដ្ឋបាលខេត្តសៀមរាប៕
ដោយ ៖ សំអឿន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



