ព័ត៌មានជាតិ
កម្ពុជាចាត់ទុកការវិនិយោគលើយុវជន ជាការវិនិយោគលើសន្តិភាព
«ការវិនិយោគលើយុវជន គឺជាការវិនិយោគលើសន្តិភាព» នេះជាការលើកឡើងរបស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ លោក កែវ ឈា ក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំមួយរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។

ក្នុងសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំនោះ លោក បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើយុវជន ដែលកម្ពុជាចាត់ទុកថា គឺជាការវិនិយោគលើសន្តិភាព។ តាមការគូសបញ្ជាក់បន្ថែមរបស់លោក កែវ ឈា ប្រជាជនកម្ពុជាជាង ៦០% មានអាយុតិចជាង ៣០ឆ្នាំ ហើយរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ការអប់រំស្តីពីសន្តិភាព និងសីលធម៌ ទៅក្នុងកម្មវិធីសិក្សាជាតិ។

តំណាងកម្ពុជា បានសង្កត់ធ្ងន់ថា សន្តិភាពទាមទារឱ្យមានការច្របាច់បញ្ចូលគ្នារវាងសេដ្ឋកិច្ច និងសាមគ្គីភាពសង្គម ហើយការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូរវាងរដ្ឋាភិបាល និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅតែជាកត្តាដ៏មានសារៈសំខាន់ផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា២ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


