ព័ត៌មានអន្ដរជាតិ
វិស័យទេសចរណ៍ថៃបារម្ភថា ភ្ញៀវចិននឹងស្ទុះទៅលេងជប៉ុនឡើងវិញ ជាជាងមកប្រទេសខ្លួន
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងតាមដានការស្ទុះងើបឡើងវិញនៃភ្ញៀវទេសចរចិនទៅជប៉ុន ព្រោះការណ៍នេះអាចកាត់បន្ថយចំនួនភ្ញៀវទេសចរចិនមកលេងថៃនៅចុងឆ្នាំ ខណៈផលប៉ះពាល់នៃជម្លោះមជ្ឈិមបូព៌ានៅតែបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃអង្គារ។

ភ្នាក់ងារទេសចរណ៍ចិនមួយចំនួន បានចាប់ផ្តើមលក់កញ្ចប់ទេសចរណ៍ទៅជប៉ុនសម្រាប់ខែកក្កដា និងសីហា ទោះបីជាមួយចំនួនបានឈប់លក់ បន្ទាប់ពីព័ត៌មាននេះផ្ទុះការវែកញែកពីសាធារណជនកាលពីសប្តាហ៍មុន។
លោកស្រី Pattaraanong Na Chiangmai អនុប្រធានផ្នែកទីផ្សារអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងរបស់ TAT បាននិយាយថា អាជីវកម្មទេសចរណ៍ថៃបានសួរ TAT អំពីបញ្ហានេះ។
លោកស្រីបន្តថា ចិនអាចនឹងបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន ដូច្នេះ TAT នឹងពិចារណាលើបញ្ហានេះ នៅពេលរៀបចំផែនការយុទ្ធសាស្ត្រទីផ្សាររបស់ខ្លួនសម្រាប់ទីផ្សារចិន នៅឆមាសទី២។
គេមើលឃើញថា ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៦ ចំនួនភ្ញៀវទេសចរចិនទៅលេងជប៉ុនបានធ្លាក់ចុះ ៥២% មកនៅត្រឹម ១,៧ លាននាក់។ នេះភាគច្រើនដោយសារតែការរឹតបន្តឹងលើដំណើរកម្សាន្តជាក្រុមរបស់ជនជាតិចិន ជុំវិញបញ្ហាការទូតរវាងប្រទេសអាស៊ីបូព៌ាទាំង២។
យ៉ាងណាមិញ លោកស្រី Pattaraanong បានថ្លែងថា៖ «ប្រសិនបើការរឹតបន្តឹងលើដំណើរកម្សាន្តជាក្រុមចិនទៅកាន់ប្រទេសជប៉ុន ត្រូវបានដកចេញ ទេសចរណ៍ថៃនឹងរងផលប៉ះពាល់ក្នុងកម្រិតខ្លះៗ ដោយសារជប៉ុននៅតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយក្នុងចំណោមអ្នកធ្វើដំណើរចិន»។
កាលពីដើមឆ្នាំនេះ TAT សង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិនចំនួន ៦,៧៣ លាននាក់ ក្នុងចំនួនដូចគ្នានឹងឆ្នាំ ២០២៤ ក្រោយភ្ញៀវចិនបានធ្លាក់ចុះ ៣៣,៥% មកនៅត្រឹម ៤,៤៧ លាននាក់ កាលពីឆ្នាំ ២០២៥ ដោយសារតែកង្វល់សុវត្ថិភាព។
លើសពីនោះ ជម្លោះដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ បានរំខានដល់ការធ្វើដំណើរទូទាំងពិភពលោក រួមទាំងការធ្វើដំណើរពីប្រទេសចិនផងដែរ។ ដោយសារតែបញ្ហានេះ TAT បានបន្ថយការព្យាករស្ដីពីភ្ញៀវចិនទៅលេងថៃ មកនៅត្រឹមប្រហែល ៥ លាននាក់នៅឆ្នាំ 2026។
លោកស្រី Siriges-a-nong Trirattanasongpol នាយកប្រតិបត្តិនៃតំបន់អាស៊ីបូព៌ានៅ TAT បាននិយាយថា ភាពស្រពេចស្រពិលនៃជម្លោះអាមេរិក-អ៊ីរ៉ង់ នៅតែបន្ត។ លោកស្រីបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែរក្សាផ្លូវហោះហើរដែលរកប្រាក់ចំណេញ និងកាត់បន្ថយផ្លូវហោះហើរដែលមិនដំណើរការល្អ។ ជាលទ្ធផល ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើន ជ្រើសរើសគោលដៅក្បែរៗដូចជាកូរ៉េខាងត្បូង និងហុងកុង ពីព្រោះជើងហោះហើរទាំងនេះប្រើប្រាស់ប្រេងឥន្ធនៈតិចជាងជើងហោះហើរទៅកាន់ប្រទេសថៃ៕
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


