ព័ត៌មានជាតិ
គណៈកម្មការផ្សារទួលទំពូង សហការជាមួយមន្ត្រីជំនាញ (កបប) ចុះត្រួតពិនិត្យសុវត្ថិភាពផលិតផល និងចំណីអាហារ
ដើម្បីធានាបាននូវសុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ គណៈកម្មការផ្សារទួលទំពូង បានសហការជាមួយក្រុមការងារ នៃ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផល និងចំណីអាហារជាច្រើនប្រភេទ នៅក្នុងបរិវេណផ្សារទួលទំពូង និងនៅតាមតូបលក់ដូរនានាផងដែរ។

នៅក្នុងការចុះត្រួតពិនិត្យនោះ ក្រុមការងារជំនាញបានផ្តោតសំខាន់ទៅលើការស្វែងរកសារធាតុគីមីហាមឃាត់ ដែលអាចមានផ្ទុកនៅក្នុងបន្លែ ផ្លែឈើ សាច់ និងគ្រឿងសមុទ្រ ព្រមទាំងពិនិត្យមើល ការហួសកាលបរិច្ឆេទ ប្រើប្រាស់លើទំនិញវេចខ្ចប់ស្រាប់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគ។


ជាមួយគ្នានេះ មន្ត្រីជំនាញ និងគណៈកម្មការផ្សារ ក៏បានធ្វើការណែនាំ និងអប់រំផ្សព្វផ្សាយបន្ថែមដល់អាជីវករទាំងអស់ ឱ្យយល់ដឹងកាន់តែច្បាស់អំពីច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងការទទួលខុសត្រូវក្នុងការលក់ដូរ ដោយត្រូវជៀសវាងដាច់ខាតនូវការប្រើប្រាស់សារធាតុគីមីខុសច្បាប់ ដើម្បីរួមគ្នាកសាងសង្គមមួយដែលមានសុខភាពល្អ និងសុវត្ថិភាពក្នុងការរស់នៅ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


