Connect with us

ព័ត៌មានជាតិ

លោក​ហុក ​គឹម​ចេង ​បញ្ជាក់​ពី​មូលហេតុ​ក្រសួង​ចេញ​របាយការណ៍​ស្តីពី​ករណី​ជំងឺ​កូ​វីដ​ជា​ទម្រង់​ថ្មី

បានផុស

នៅ

ភ្នំពេញ​ ៖ លោក​វេជ្ជបណ្ឌិត ហុក​គឹម​ចេង អគ្គនាយក​បច្ចេកទេស​សុខាភិបាល​អះអាងថា​ ការដែល​ក្រសួងសុខាភិបាល​ចេញ​របាយការណ៍​ស្តីពី​ករណី​ជំងឺ​កូ​វីដ​ជា​លក្ខណៈ​ទម្រង់​ថ្មី​នេះ​គឺ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ទៅលើ​ព័​ត៌មាន​លំអិត​ដែល​ចេញ​ដោយ​រាជធានី​ខេត្ត​នីមួយៗ​វិញ​។

ការ​លើក​ឡើង​របស់​លោក​ហុក ​គឹម​ចេង ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​អ្នក​សារ​ព័​ត៌មាន​និង​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ថ្ងៃទី​០៥​ខែឧសភា​នេះ​មាន​ប្រតិកម្ម​ទៅនឹង​ការ​ចេញ​របាយការណ៍​ស្តីពី​ករណី​រក​ឃើញ​ថ្មី​និង​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ជា​ទម្រង់​ថ្មី​ របស់​ក្រសួង​ដែល​ចេញ​តែ​ចំនួន​ករណី​ឆ្លង​សរុប ករណី​ឆ្លង​ថ្មី ករណី​ជាសះស្បើយ​សរុប ករណី​ស្លាប់​សរុប​និង​ករណី​នាំចូល​ពី​ក្រៅប្រទេស​សរុប​ខណៈ​របា​យ​ការណ៍​ចាស់​មាន​បញ្ជាក់​លំអិត​ក​រ​ណី​ឆ្លង ជាសះស្បើយ​និង​ស្លាប់​តាម​រាជធានី​ខេត្ត​នីមួយៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​អ្នក​សារ​ព័​ត៌មាន​ខ្លះ​បាន​លើក​ឡើង​ថា​ ទម្រង់​របាយការណ៍​ថ្មី​នេះ​ខ្លី​ជ្រុល​ពេក​ពិបាក​យល់​ដោយសារ​ពុំបាន​លម្អិត​ក​រ​ណី​ឆ្លងតាម​ខេត្ត​ធ្វើ​ឲ្យ​សាធារណជន​ពិបាក​បែងចែក រាជធានី​ឆ្លង​ប៉ុន្មាន​ខេត្ត​ឆ្លង​ប៉ុន្មាន​។

អ្នក​សារ​ព័​ត៌មាន​ក៏បាន​ស្នើ​ទៅ​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រក្សា​របាយការណ៍​ទម្រង់​ចាស់​ដដែល​ ព្រោះ​វា​ល្អ និង​មាន​ព័ត៌មាន​ករណី​ឆ្លង​កូ​វីដ​១៩​នៅតាម​ខេត្ត​នីមួយៗ​និង​មាន​ភាព​ច្បាស់លាស់​ហើយ​ងាយស្រួល​ពលរដ្ឋ​មើល​យល់។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​ខាងលើ លោក វេជ្ជ​ប​ណ្ឌិត ហុក គឹម​ចេង​បាន​បញ្ជាក់​ថា ​«​ការ​ចេញ​របាយការណ៍​ទម្រង់​ថ្មី​នេះ​ទៀត​នឹង​ក៏​ដើម្បី​ឲ្យ​វា​មាន​លក្ខណៈ​មួយ​សាមញ្ញ​ហើយក៏​វា​ងាយ​ក្នុង​ការ​ទម្លាប់​ឲ្យ​បងប្អូន​ប្រជាជន​យើង​តាមដាន​ទៅលើ​នឹង​ហើយ​ស្តាប់​ទៅលើ​ព័​ត៌មាន​រដ្ឋបាល​រាជធានី​ខេត្ត​នីមួយៗ​ដែល​មាន​ព័ត៌​មាន​លំអិត​ចេញ​ជួន​ដល់​ប្រជាពលរដ្ឋ​»​។

លោក​បាន​បន្ត​ថា ​ក្រសួង​មិន​ចង់​លំអិត​ឲ្យ​ទូលំទូលាយ​ពេក​ទេ​ដោយ​ទុក​ឲ្យ​រាជធានី​ខេត្ត​នីមួយៗ​បញ្ចេញ​លំអិត​ព័​ត៌មាន​បន្ថែម​ផ្សេងទៀត។

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ថ្ងៃទី​៥​ឧសភា​ឆ្នាំ​២០២១​នេះ​កម្ពុ​ជាមាន អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩​សរុប​ចំនួន​១៦៩៧១​នាក់​និង​ជាសះស្បើយ​ចំនួន​៦០១៩​នាក់​និង​អ្នក​ស្លាប់​បាត់បង់​ជីវិត​ចំនួន​១១០​នាក់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៣ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម