Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ប្រមាណ​៤៧០​គ្រួសារ​នៅ​សហគមន៍​បឹង​ត្របែក​ទទួល​អត្ថប្រយោជន៍​ពី​«គម្រោង​សុខភាព​សហគមន៍ខ្ញុំ»

បានផុស

នៅ

​ពលរដ្ឋ​ប្រមាណ​៤៧០​គ្រួសារ​ដែល​រស់​នៅ​សហគមន៍​បឹង​ត្របែក រាជធានី​ភ្នំពេញ ទទួល​បាន​អត្ថប្រយោជន៍​ពី​យុទ្ធនាការ​មនុស្ស​ធម៌ និង​គម្រោង​សុខភាព​សហគមន៍​ខ្ញុំ ដែល​រៀបចំ​ដោយ​សភា​យុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា សាខា​ទួល​គោក​។ ​គម្រោង​នេះ​​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ឱ្យ​ដឹង​ពី​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា គម្រោង​នេះ​បាន​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ទឹកស្អាត អនាម័យ និង​សុខភាព ដល់​សហគមន៍ ផ្ដល់​ការ​ផ្គត់ផ្គង់​ទឹកស្អាត​និង​ដំឡើង​ទូ​ចម្រោះ​ទឹក​ស្អាត​១​ក្នុង​សហគមន៍ ព្រមទាំង​ចែក​ជូន​សាប៊ូ ថ្នាំ​ដុស​ធ្មេញ ច្រាសដុសធ្មេញ និង​ដប​ទឹក​ស្អាត​ដល់​គ្រួសារ​នីមួយៗ​ផងដែរ។

ការ​លើក​គម្រោង​ខាង​លើ​នេះ​គឺ​បន្ទាប់​ពី​ក្រុម​ការងារ​សភា​យុវពាណិជករ​អន្តរជាតិ​ សាខា​ទួល​គោក បាន​ចុះ​សិក្សា​ជាក់ស្ដែង និង​បាន​រកឃើញថា​ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹង​ត្របែក​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ស្អាត​សម្រាប់​បរិភោគ កង្វះ​ការ​យល់​ដឹង​ពី​ការ​ទុកដាក់​ទឹក​ និង​អនាម័យ​ ដែល​ជា​ប្រភព​នៃ​កកើត​សត្វ​ល្អិត និង​ជំងឺ​តម្កាត់​ផ្សេងៗ​ រួម​ទាង​បន្ទុក​ចំណាយ​ខ្ពស់​លើ​ការ​ប្រើប្រាស់​ទឹក​ប្រចាំ​ថ្ងៃ​។

​​​ប្រធាន​គម្រោង​នេះ​ ​កញ្ញា​ អាន ស្រីនិច្ច បាន​បញ្ជាក់​ថា​៖ «តាមរយៈ​ការ​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​ក្នុង​ឆ្នាំ​ដំបូង​នេះ សភា​យុវពាណិជ្ជករ​អន្តរជាតិ​ សាខា​ទួល​គោក​មាន​ក្ដី​រំពឹង​យ៉ាង​មុត​មាំ​ថា ពួកយើង​បាន​ជួយ​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ក្រុមគ្រួសារ​ប្រមាណ​៤៧០​គ្រួសារ​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​។ សកម្មភាព​ និង​ជោគជ័យ​ដែល​កើត​ចេញពី​គម្រោង​នេះ​គឺ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពី​ទស្សនវិជ្ជា​របស់​យើង​នោះ​គឺ អ្នក​ដឹក​នាំ​វ័យ​ក្មេង​បង្កើត​ប្រវត្តិសាស្ត្រ»


គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​គម្រោង​ សុខភាព​សហគមន៍​ខ្ញុំ នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ចូលរួម​ចំណែក​ជំរុញ​ដល់​ គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ទី​៦ របស់​អង្គការ​សហប្រជាជាតិ​ ដែល​ផ្ដោត​លើ​ ទឹកស្អាត និង​អនាម័យ ដើម្បី​លើក​កម្ពស់​សុខមាល​ភាព​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម