Connect with us

ព័ត៌មានជាតិ

អំណោយ​និង​ថវិកា​ ចែក​ជូន​កម្លាំង​សមត្ថកិច្ច និង​ប្រជា​ការពារ​ឃុំ នៅ​តាម​គោលដៅ​ចំនួន​៥​ ក្នុងស្រុក​ស្វាយជ្រំ

បានផុស

នៅ

ស្វាយរៀង​ ៖ នៅ​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ រួមមាន​លោក កែវ ច​ន្ទ័​លី ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​និង​សហការី លោក សុខ សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត និង​សហ​ការី បាន​នាំយក​អំណោយ​មួយចំនួន ដើម្បី​ចែកជូន​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល និង​ប្រជា​ការពារ​ឃុំ នៅតាម​គោលដៅ​ចំនួន​៥ នៅក្នុង​ចំណុច​ភូមិ​ឃួ​ច ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ សុទ្ធា​វុ​ធ បានបញ្ជាក់​ពី​គោលបំណង​នៃ​ការយក​អំណោយ​មក​ចែកជូន​ពេលនេះ គឺ​ដើម្បី​ជួយឧបត្ថម្ភ​និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​ដែល​ខិតខំ​ការពារ​គោលដៅ​នីមួយៗ កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលទៅក្នុង​មូលដ្ឋាន​សហគមន៍​រប​ស់​យើង​។​

លោក កែវ ច​ន្ទ័​លី បានធ្វើការ​កោតសរសើ​រ​ដល់​កម្លាំង​សមត្ថកិច្ច​ការពារ​គោល​ដៅ​ទាំងអស់​ដែល​បាន​ខិតខំ​លះបង់​ពេលវេលា​ក្នុង​ការជួយ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មិន​ឲ្យ​ចូលក្នុង​មូលដ្ឋាន​របស់ខ្លួន និង​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី និង​កម្លាំង​សមត្ថកិច្ច​នៅ​ទីនោះ​បន្ត​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​អនុវត្ត​វិធានការ​របស់​ក្រសួងសុខាភិបាល​គឺ ៣​កុំ ៣​ការពារ និង​២​ចូលរួម ដើម្បី​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បន្តទៀត​។

លោក ភោគ វណ្ណ​ថន មេឃុំ​ក្រោលគោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​របស់​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​ក្រោលគោ ដែល​រយៈពេល​កន្លងមក នឹង​ពេលនេះ​តែងតែ​ផ្ដល់​ការជួយឧបត្ថម្ភ​ជា​ស្បៀងអាហារ​និង​ថវិកា​មួយចំនួន ដល់​កម្លាំង​សមត្ថកិច្ច​និង​ប្រជា​ការពារ​ក្នុង​ឃុំ ជា​បន្តបន្ទាប់​ទោះ​តិចក្តី​ច្រើនក្តី តាម​លទ្ធភាព​ជាក់ស្ដែង​។

សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​បានផ្តល់​ជូន​នៅពេលនេះ​រួមមាន​:!​ទឹក​សុទ្ធ ៨០​យូរ​, អង្ករ​១០០​គីឡូ​, មី ១២​កេះ​, ត្រីខកំប៉ុង ៨​យូរ​, ម៉ាស់ ៤​ប្រអប់​, អាកុល ១២​ដប​តូច​, និង​ថវិកា​៨០​ម៉ឺន​រៀល​។ ដោយឡែក​សម្រាប់​រដ្ឋបាល​ឃុំ​ក្រោលគោ លោក កែវ ច័ន្ទ​លី បានផ្ដល់​ជូន​នូវ អង្ករ ១០០​គីឡូ ទឹកត្រី​២​យូរ​, ទឹកស៊ីអ៊ីវ ២​យូរ ផងដែរ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ត្រៀមសម្រួលដល់ពលករកម្ពុជា មានបំណងមកស្រុកកំណើត អំឡុងចូលឆ្នាំខ្មែរ តាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ

សន្តិសុខសង្គម២៣ នាទី មុន

នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស ៣៦ករណី ឃាត់ខ្លួនមនុស្សជាង ៨០នាក់

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

សីតុណ្ហភាពថ្ងៃត្រង់នៅ ថៃ ឡើងដល់ ៤០ អង្សាសេ តែពេលល្ងាចបែរជា​អាចមានផ្គររន្ទះ

ព័ត៌មានជាតិ៤៤ នាទី មុន

ដីជាង ៤៣ ហិកតា នៅ​ភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ

ព័ត៌មានជាតិ៥៦ នាទី មុន

កម្ពុជា ជំរុញ អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ ជំនាញសតវត្សទី ២១ និងជំនាញឌីជីថល ក្នុងសករាជ AI

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម