Connect with us

ព័ត៌មានជាតិ

ទស្សនៈ​របស់​បុរស​នៅ ភូមិ​ត្រពាំង​កំណប់ ចំពោះ​ស្ត្រី​ដែល​បាន​ទទួល​សេវា​រំលូត

បានផុស

នៅ

​ការ​មានកូន​ញឹកញាប់ ការ​មានកូន​ដោយ​ចៃដន្យ បញ្ហា​សុខភាព មរណភាព​របស់​មាតា និង​ស្ត្រី​ដែល​ទទួល​សេវា​រំលូត​ដោយ​គ្មាន​សុវត្ថិភាព ​ក៏​នៅ​ជា​បញ្ហា​ចោទ​ចម្បង​នា​បច្ចុប្បន្ន​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​បញ្ហា​ប្រឈម​ទាំងនេះ បានធ្វើឲ្យ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅដល់​ស្ថានភាព​គ្រួសារ​ជា​ចម្បង ដែល​ធ្វើ​ឲ្យ​ទស្សនៈ​របស់​បុរសៗ​នៅ​ភូមិ​ត្រពាំង​កំណប់ ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​ផ្លាស់​ប្តូរ​ឥរិយាបថ និង​គាំទ្រ​ដល់​ស្ត្រី​ក្នុង​ការ​ទទួល​សេវា​រំលូត ព្រោះ​ការ​ទទួល​សេវា​រំលូត​ដោយ​សុវត្ថិភាព​បាន​ចូលរួម​ការកាត់បន្ថយ​អត្រា​មរណៈ​របស់​មាតា ធ្វើ​ឲ្យ​ស្ត្រី​មាន​កូន​រង្វើល មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ថែរក្សា​សុខភាព​របស់​ខ្លួន មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​មើលថែរក្សា​បុត្រ​ធីតា មាន​ពេល​រកប្រាក់​ចំណូល​ដើម្បី​បង្កើន​ជីវភាព​ឲ្យ​បាន​ធូរធារ ហើយ​ជួយ​អប់រំ​បុត្រ​ធីតា​បាន​រៀនសូត្រ និង​មាន​ផែនការ​គ្រួសារ​ច្បាស់លាស់​កុំ​ឲ្យ​មានកូន​ដោយ​ចៃដន្យ​ថែមទៀត​។

​លោក យ៉ុង ធឿ​ង ក្នុង​វ័យ​៦៥​ឆ្នាំ​បាន​មានប្រសាសន៍ថា ខ្ញុំ​សូម​គាំទ្រ​ចំពោះ​ស្ត្រី​ដែល​ចង់​ទទួល​សេវា​រំលូត​ដោយ​សុវត្ថិភាព ព្រោះ​ខ្ញុំ​ឃើញ មាន​ផលវិបាក​ជាច្រើន​ចំពោះ​សុខភាព​របស់​ស្ត្រី​ដែល​មានកូន​ច្រើន (​រហូតដល់​ទៅ​៧​ទៅ​៨ នាក់ ឬ​រហូតដល់​១២​នាក់​) ឯ​ស្ថានភាព​គ្រួសារ​របស់គាត់​ក៏​មាន​សភាព​លំបាកលំបិន​ណាស់​ដែរ​។ បើ​ធៀប​ជាមួយ​អ្នក​ដែល​មាន​រង្វិ​ល ឬ​កូន​តិច (២​ឬ​៣​នាក់​) បែរ​ជាមាន​ជីវភាព​ធូរធារ​ជាង ហើយ​ក៏​មាន​ពេលវេលា​ច្រើន​សម្រាប់​ការ​រកស៊ី​ចិញ្ចឹមជីវិត មាន​សមត្ថភាព​ឲ្យ​កូន​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ទៀត​ផង ហើយ​មាន​ពេល​បំប៉ន​សុខភាព​របស់គាត់​ទៀត​។ ដូច្នេះហើយ ខ្ញុំ​សូម​គាំទ្រ​ជានិច្ច បើ​ស្ត្រី​ណា​ដែល​មិន​ចង់​មាន​កូន​ច្រើន និង​មិន​បាន​កូន​ដោយ​ចៃដន្យ ឲ្យ​ទៅរក​សេវា​រំលូត​ដោយ​សុវត្ថិភាព ឬ​ទៅ​ពិភាក្សា​នៅ​មណ្ឌល​សុខភាព​ជាមួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​អាច​ប្រឹក្សា​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​ដើម្បី​ការពារ​កូន​ដែល​មិន​ចង់បាន​។ លោក​ក៏​បញ្ជាក់​បន្ថែមទៀតថា ឥឡូវនេះ វេជ្ជសាស្ត្រ​នៃ​ក្រសួងសុខាភិបាល​ក៏មាន​ការរីកចម្រើន ដូច្នេះ​គ្មាន​រឿង​អ្វី​គួរឱ្យ​បារម្ភ ឬ​ព្រួយបារម្ភ​ឡើយ ។

ដោយឡែក លោក ង៉ែត សុខន​ដែល​អង្គុយ​ស្តាប់​ការផ្សព្វផ្សាយ​អប់រំ​របស់​បុគ្គលិក​អង្គការ​(​រ៉ា​ក់​) ពាក់ព័ន្ធ​ទៅលើ​ការ​រំលូត​ដោយ​សុវត្ថិភាព លោក​មានប្រសាសន៍​ឲ្យ​ដឹង​ថា លោក​មានការ​គាំទ្រ​រាល់​ការ​រំលូត​របស់​ស្ត្រី​។ លោក​ក៏​ផ្តល់​បទពិសោធន៍​របស់​ខ្លួន​ថា ថ្ងៃមួយ​ខ្ញុំ​បាន​រត់​ម៉ូតូឌុប​នៅក្បែរ​ភូមិ (​ភូមិ​ត្រពាំង​កំណត់​) ដូច​សព្វដង ហើយ​មាន​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ប្រហែល​២​ខែ បាន​មករក​ខ្ញុំ​ឲ្យ​ជួយ​ជូន​នាង​ទៅ​រក​សេវា​រំលូត​នៅ​មណ្ឌល​សុខភាព ដោយសារ​សុខភាព​នាង​ខ្សោយ និង​មាន​ជំងឺ​ប្រចាំ​កាយ​មិន​ឈប់ឈរ​។ ជុំវិញ​រឿង​នេះ លោក​ក៏បាន​សាកសួរ​បញ្ជាក់​ទៅ​ប្ដី​របស់​ស្ត្រី​នោះ ហើយ​ការសម្រេចចិត្ត​នេះ​កើត​ឡើយ​ដោយ​ការពិភាក្សា​របស់​អ្នក​ទាំង​២​នាក់​បាន​ព្រមព្រៀងគ្នា​។ ហេតុនេះហើយ ទើប​ខ្ញុំ​ហ៊ាន​ជូន​នាង​ទៅ​មណ្ឌល​សុខភាព ​ដែលមាន​គ្រូពេទ្យ​ជំនាញ​នៃ​ការ​រំលូត​។ លោក​ក៏មាន​ប្រសាសន៍​ថែមថា ការសម្រេចចិត្ត​របស់​នាង​គឺជា​ជម្រើស​ល្អ​បំផុត ព្រោះ​វ័យ​របស់​នាង​ក៏​នៅ​ក្មេង បើសិនជា​ទុក​កូន​នោះ នាង​នឹង​អាច​ជួប​ហានិភ័យ និង​មាន​ផលប៉ះពាល់​មួយចំនួន​ដល់​សុខភាព​ជាមិនខាន​។ ការសម្រេចចិត្ត​ពេលនេះ បាន​ជួយ​នាង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ព្យាបាល និង​ថែរក្សា​សុខភាព ព្រមទាំង​អាច​មាន​ពេលវេលា​រកស៊ី ដើម្បី​បង្កើន​ប្រក់ចំណូល​ក្នុង​គ្រួសារ និង​អាច​ធ្វើ​ផែនការ​ក្នុង​ការចង់​បានកូន​។

អ្នកស្រី អ៉ិន ងេ​ន ជា​ស្ត្រី​បង្គោល​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ​នៃ​សមាជិក​ក្រុមប្រឹក្សាឃុំ បាន​រៀបរាប់ថា ក្នុង​ឃុំ​ដំបូក​ខ្ពស់​នេះ ទាក់ទង​ទៅ​នឹង​សេវា​រំលូត មាន​ស្ត្រី​ប្រហែល​៨៥​ភាគរយ តាំងពី​មានការ​ចុះ​ផ្សព្វផ្សាយ​របស់​មូលនិធិ (​ដើមត្នោត​) រហូតដល់​អង្គការ​រ៉ា​ក់ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​សុខភាព​ស្ត្រី​មក​ឃើញ​ថា ស្ត្រី​នៅក្នុង​ភូមិ​នេះ​បាន​ជ្រួតជ្រាប យល់ដឹង​ច្រើន ចំណែកឯ​បុរសៗ​ដែលជា​ប្តី​វិញ ក៏មាន​ការផ្លាស់ប្តូ​រទ​ស្សនៈ និង​បានចាប់ផ្តើម​លើកទឹកចិត្ត​ដល់​ស្ត្រី​ដែល​ទៅ​ទទួល​សេវា​រំលូត​ដោយ​សុវត្ថិភាព​។ អ្នកស្រី​បញ្ជាក់ទៀតថា រាល់​ការ​មាក់ងាយ​ទៅលើ​ស្ត្រី​វិញ ក៏​ត្រូវបាន​កាត់បន្ថយ និង​លុបបំបាត់​ជា​បណ្តើរៗ និង​យើង​ក៏បាន​ផ្លាស់ប្ដូរ​នៃ​ការប្រើ​ពាក្យ​ការយក​កូន​ចេញមក​ប្រើ​ពាក្យ​ថា​ ទៅ​ទទួល​សេវា​រំលូត​នៅ​មណ្ឌល​សុខភាព​វិញ​។

ចំណែក​លោក ជួន សារ៉ន​ជា​អ្នកស្ម័គ្រចិត្ត​សុខភាព និង​ជា​មេភូមិ​ត្រពាំង​កំណប់ បាន រំលឹក​ឲ្យ​ដឹងថា ក្នុងនាម​ខ្ញុំ​ជា​អ្នកស្ម័គ្រចិត្ត​ភូមិ​នៅ​មណ្ឌល​សុខភាព​ដំបូក​ខ្ពស់ សូម​លើកទឹកចិត្ត​ដល់​ស្ត្រីៗ​ក្រោយ​ការ​រំលូត ឬ​ស្ត្រី​មិន​ចង់​បានកូន​ដោយ​ចៃដន្យ​ទៅ​ពិភាក្សា​ជាមួយ​ពេទ្យ​ក្នុង​ការទទួល​សេវា​ពន្យារកំណើត ព្រោះ​វា​ជា​មធ្យោបាយ​ល្អ​ក្នុង​ការជួយ​រួមចំណែក​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង​បន្ថយ​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​។ ការ​ពន្យារ​កំណើត​នេះ ​អាច​ឲ្យ​គាត់​មាន​ពេលវេលា​ច្រើន​ក្នុង​ការ​រកស៊ី​ចិញ្ចឹមជីវិត និង​ការ​ចិញ្ចឹម​បីបាច់​បុត្រ ធីតា ឲ្យ​បាន​ទទួល​ការអប់រំ​បាន​ខ្ពង់ខ្ពស់​ទៅ​ថ្ងៃ​អនាគត​ទៀត​ផង៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម