ព័ត៌មានអន្ដរជាតិ
ក្មេងស្រី ១៣ ឆ្នាំនៅអាមេរិក ត្រូវបង្ខំចិត្តសម្រាលកូន ដោយសារច្បាប់ហាមរំលូត
ក្មេងស្រី ១៣ ឆ្នាំម្នាក់ដែលជាជនរងគ្រោះការរំលោភបំពានត្រូវបង្ខំចិត្តសម្រាលកូន ដោយសារច្បាប់ហាមរំលូតកូននៅរដ្ឋ Mississippi នៃសហរដ្ឋអាមេរិក ។

ក្រោយនាងត្រូវជនមិនស្គាល់មុខរំលោភបំពានកាលពីឆ្នាំមុន ខណៈនាងកំពុងលេងនៅមុខផ្ទះ ក្មេងជំទង់រូបនេះសម្រាលបានកូនប្រុសដែលមានសុខភាពល្អម្នាក់ ។
ម្ដាយក្មេងស្រីរងគ្រោះសង្កេតឃើញថា កូនគាត់ចាប់ផ្ដើមសោកសៅ និងមិនលេងជាមួយនរណាទាំងអស់ ថែមទាំងបាត់បង់ចំណូលចិត្តទៅលើរឿងមួយចំនួនទៀតផង ។ ដូច្នេះគាត់បានសួរនាងអំពីអ្វីដែលបានកើតឡើង ហើយគាត់ក៏សង្ស័យថានាងមានផ្ទៃពោះដែរ ប៉ុន្តែក្មេងស្រីរងគ្រោះមិនប្រាប់អ្វីឡើយ ។

ដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ ក្មេងស្រីខាងលើធ្លាក់ខ្លួនឈឺខ្លាំង នាងគិតតែពីសំងំយំនៅក្នុងបន្ទប់ ។ អ្នកស្រីក៏នាំនាងទៅមន្ទីរពេទ្យដើម្បីពិនិត្យ ទើបរកឃើញថាក្មេងនោះមានគភ៌ប្រហែល ១០ សប្ដាហ៍ទៅហើយ ។

យោងទៅតាមសេចក្តីសម្រេចមួយក្នុងខែមិថុនា ឆ្នាំ ២០២២ នៅអង្គការសុខភាពស្ត្រី Dobbs v. Jackson ពួកគេបានដកហូតសិទ្ធិស្ត្រីក្នុងការរំលូតកូន ។ ឥឡូវនេះច្បាប់រដ្ឋ Mississippi និយាយថា ការរំលូតកូននឹងស្របច្បាប់លុះត្រាតែអាយុជីវិតរបស់ស្ត្រីមានផ្ទៃពោះស្ថិតក្នុងគ្រោះថ្នាក់ ឬការមានគភ៌បណ្តាលមកពីការរំលោភដែលត្រូវបានរាយការណ៍ទៅសមត្ថកិច្ច ។

ប៉ុន្មានខែកន្លងមក ក្រុមគ្រួសារក្មេងរងគ្រោះព្យាយាមលាក់បាំងការពពោះពីអ្នកដទៃ ជាពិសេសមនុស្សចូលចិត្តចេះដឹងរឿងគេ ។ ពេលនេះទារកដែលទើបតែកើតមានឈ្មោះហៅក្រៅថា “សណ្ដែកដី” ចំណែកឯក្មេងស្រីជាម្ដាយកំពុងត្រៀមខ្លួនចូលរៀនជាមួយមិត្តភ័ក្តិជិតស្និទ្ធ ៣ នាក់ទៀត ។

យ៉ាងណាមិញស្ត្រីជាម្ដាយមិនបានលើកលែងទោសឲ្យអ្នកប្រព្រឹត្តិឡើយ គាត់បានដាក់ពាក្យបណ្ដឹងទៅកាន់នាយកដ្ឋានប៉ូលិស Clarksdale ជាស្រេច ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


