សុខភាព
នៅកម្ពុជា៖ តើមានច្បាប់អនុញ្ញាតឲ្យរំលូតកូនដែរឬទេ?
ប្រជាជនមួយចំនួននៅមិនទាន់យល់ច្បាស់ពីការរំលូតកូនឡើយ ខ្លះគេមិនបានដឹងទេថា តើនៅកម្ពុជាមានច្បាប់រំលូតកូនដែរឬទេ? ហើយស្ថិតនៅក្នុងលក្ខខណ្ឌណាទើបអាចរំលូតបាន? ឯខ្លះទៀតធ្វើការរំលូតដោយគ្មានការពិនិត្យត្រឹមត្រូវពីគ្រូពេទ្យធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយទៀតផង។

ប្រាកដណាស់ កម្ពុជាមានច្បាប់ស្តីពី ការរំលូតកូន ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៩៧ក្នុងគោលដៅកំណត់ពីបែបបទ និងលក្ខខណ្ឌនៃការរំលូតកូន។ ច្បាប់ ស្តីពីការរំលូតកូនក្នុងមាត្រា៨ បានចែងមកថា គភ៌នៅក្នុងផ្ទៃ អាចធ្វើការរំលូតបានក្នុងអាយុយ៉ាងតិច១២សប្តាហ៍មិនអាចលើសពីនេះបានឡើយ។ ក៏ប៉ុន្តែ គភ៌អាចរំលូតបានលើសពី១២សប្តាហ៍ លុះត្រាតែធ្វើរោគវិនិច្ឆ័យទៅឃើញថា៖
-គភ៌នៅក្នុងផ្ទៃ មានលក្ខណៈមិនប្រក្រតី ឬមិនលូតលាស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬជីវិតរបស់ម្តាយ
-កូនដែលកើតមក អាចនឹងមានជំងឺធ្ងន់ធ្ងរព្យាបាលពុំជា។
-មានផ្ទៃពោះដោយសារចាប់រំលោភ ប៉ុន្តែ ទាល់តែមានការស្នើសុំពីសាមីខ្លួនជាមុនសិន ហើយក្នុងករណីដែលស្រ្តីមានគភ៌នោះ អាយុត្រឹមតែ១៨ឆ្នាំ ឬតិចជាងអាយុ១៨ឆ្នាំនោះ ត្រូវមានការស្នើសុំពីឳពុកម្តាយជាមុនសិន។

សម្រាប់ស្រ្តីដែលមានបំណងចង់រំលូត ត្រូវបានការពិនិត្ យនិងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន។ ចំពោះការរំលូតច្រើនដង គឺមិនមានផលប៉ះពាល់ដល់សុខភាពម្តាយនោះទេ លុះត្រាតែស្រ្តីនោះ ធ្វើការរំលូតជាមួយនឹងគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។
យ៉ាងណាមិញ នៅក្នុងច្បាប់ស្តីពីការរំលូតកូននេះ បានចែងមកថា ក្នុងករណីមិនមែនជា វេជ្ជបណ្ឌិត ឬគ្រូពេទ្យមធ្យម ឬជាឆ្មបមធ្យម ជាអ្នកធ្វើការរំលូតទេ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ។ ក្នុងករណីធ្វើឱ្យស្ត្រីជាម្តាយមានជំងឺរ៉ាំរ៉ៃ ឬពិការផ្តន្ទាទោស ពី១ឆ្នាំ ទៅ៥ឆ្នាំ ប្រសិនបើធ្វើឱ្យស្ត្រីមានគភ៌គ្រោះថ្នាក់ដល់ស្លាប់ ត្រូវដាក់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


