Connect with us

ព័ត៌មានជាតិ

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក ១៤ ថ្ងៃ ក្រោយ​​ត្រឡប់​មក​ពី​​ប្រទេស​ឥណ្ឌូណេស៊ី

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​នៅ​ថ្ងៃនេះ បានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ បន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យនិងបញ្ជាក់ថាពុំមានកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនទៅឥណ្ឌូនេសុីនិងក្រោយត្រឡប់មកវិញ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើតេស្តរហូត៤ដង និងត្រូវនៅដាច់ដោយ​ឡែក​​រយៈពេល១៤ថ្ងៃ ដើម្បី​អនុវត្ត​វិធានការសុខាភិបាល។

គួរ​បញ្ជាក់​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញ នៅ​យប់ថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីចំណាយពេលមួយថ្ងៃចូលរួមកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាននៅប្រទេស​ឥណ្ឌូណេស៊ី។

ពេល​ត្រឡប់​មក​ដល់ប្រទេសកម្ពុជាវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូតម្រូវឱ្យយកសំណាក និង​ត្រូវ​បន្ត​ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម