ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតបារាំង៖ ជំនួបលោក ម៉ាក្រុង-សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង

លោក អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្នុងជំនួបរវាងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែល្អ ប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

ការលើកឡើងបែបនេះរបស់ លោក អូលីវិយេ រីស្ហា បានធ្វើឡើងនារសៀលថ្ងៃទី២៣កក្កដា ខណៈលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោក អូលីវិយេ រីស្ហា បានមានប្រសាសន៍លើកឡើងថា កាលពី៣០ឆ្នាំមុន លោកបានមករាជធានីភ្នំពេញម្តង បើប្រៀបធៀបរាជធានីភ្នំពេញកាលពី៣០ឆ្នាំមុន និងពេលនេះ គឺខុសគ្នាខ្លាំងណាស់ រាជធានីភ្នំពេញមានការផ្លាស់ប្តូរខ្លាំងនិងទំនើប។ បារាំងបានជួយកម្ពុជាច្រើន ដូចជា វិស័យទឹកស្អាត អគ្គីសនី និងវិស័យផ្សេងទៀត។

លោកអគ្គរដ្ឋទូតក៏បានបន្តទៀតថា បារាំងនឹងនៅតែ បន្តសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញជាពិសេស តាមរយៈ ទីភ្នាក់ងារ បារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា ដែលបាននិងកំពុង ពិភាក្សាលើបញ្ហាគ្រប់ទឹកកខ្វក់នៅភាគ ខាងជើង រាជធានីភ្នំពេញ ហេីយបើទោះជា ពេល នេះមិនទាន់ធ្វើកិច្ចសន្យាអ្វីបាន ប៉ុន្តែនឹងមានMoUមួយ មុននឹងប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង មកធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ។

ជាការឆ្លើយតបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅក្នុងជំនួបសំដែងការគួសមនោះបានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពិសេសការរីកចំរើនរបស់រាជធានីភ្នំពេញ លើគ្រប់វិស័យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ៣០ឆ្នាំកន្លងមកនេះ បារាំងបានជួយរាជធានីភ្នំពេញច្រើនទាំង បញ្ហាទឹកស្អាត អគ្គិសនីនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ បន្ថែមពីនេះបារាំងក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំង ក្នុងការនាំយកសន្តិភាពមកឱ្យកម្ពុជា តាមរយៈកិច្ចចរចារ សន្តិភាពនៅទីក្រុងប៉ារីស។

ជាមួយគ្នានេះ ដែរ លោកអភិបាលបានជម្រាបជូនលោកឯកអគ្គរដ្ឋទូត ថា ចំពោះកិច្ចការពារសន្តិសុខ សុវត្ថិភាព ក្នុង ដំណើរការ រៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី ជាពិសេសសម្រាប់លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខ គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ៕
ដោយ ៖ ស្រីរ័ត្ន










-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


