ព័ត៌មានជាតិ
រដ្ឋបាលក្រុងដូនកែវ ចុះផ្អាកការដ្ឋាន ២ទីតាំង និងណែនាំឲ្យសុំច្បាប់សាងសង់ជាមុន
រដ្ឋបាលក្រុងដូនកែវ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ការដ្ឋាន និងក្រុមហ៊ុនសាងសង់ទាំងអស់ ឱ្យរៀបចំឯកសារ និងស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ចជាមុន មុននឹងចាប់ផ្តើមសាងសង់សំណង់គ្រប់ប្រភេទ ដើម្បីជៀសវាងការប្រឈមនឹងវិធានការផ្លូវច្បាប់។

ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះរបស់រដ្ឋបាលក្រុងដូនកែវ បានចុះអនុវត្តវិធានការផ្លូវច្បាប់ ដោយផ្អាកសកម្មភាពសាងសង់ និងដកហូតសម្ភារសំណង់នៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំង កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងតាមការចង្អុលបង្ហាញរបស់លោក ឌឹម គឹមសាន អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដោយបានចាត់តាំងលោក សោ សុផល អភិបាលរងក្រុង ដឹកនាំកម្លាំងចម្រុះ រួមមានមន្ត្រីជំនាញរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល កងកម្លាំងនគរបាល និងក្រុមការងារសម្របសម្រួលសណ្តាប់ធ្នាប់ក្រុង ចុះអនុវត្តវិធានការនៅការដ្ឋានសំណង់ខុសច្បាប់ចំនួន២ទីតាំង ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង និងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងឱកាសចុះអនុវត្តការងារ លោក សោ សុផល បានបញ្ជាក់ថា រដ្ឋបាលក្រុងដូនកែវ មិនរារាំងការអភិវឌ្ឍ ឬការសាងសង់របស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែការសាងសង់គ្រប់ប្រភេទ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងមានលិខិតអនុញ្ញាតត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព គុណភាពសំណង់ រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជៀសវាងការប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់អ្នកជិតខាង។

រដ្ឋបាលក្រុងដូនកែវ ក៏បានអះអាងថា ក្រុមការងារជំនាញនឹងបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ទាំងអស់ក្នុងដែនសមត្ថកិច្ចជាប្រចាំ ហើយនឹងអនុវត្តវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះការដ្ឋានណាដែលបន្តសាងសង់ដោយគ្មានលិខិតអនុញ្ញាត ដើម្បីធានាឱ្យការអភិវឌ្ឍក្រុងដូនកែវប្រព្រឹត្តទៅដោយមានសណ្តាប់ធ្នាប់ សុវត្ថិភាព និងស្របតាមច្បាប់៕
អត្ថបទ៖ វីរៈ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


