ព័ត៌មានជាតិ
ចងចាំមិនភ្លេច! ២៤ កក្កដា ឆ្នាំ២០២៥៖ ថ្ងៃដែលយោធាថៃប្រើប្រាស់យន្តហោះចម្បាំង F-16 បើកការឈ្លានពានកម្ពុជា
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបមួយឆ្នាំនៃព្រឹត្តិការណ៍ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ កងទ័ពថៃបានបើកការវាយប្រហារមកលើកងកម្លាំងការពារព្រំដែនកម្ពុជា និងពង្រីកការវាយប្រហារនៅតាមបណ្តោយតំបន់ព្រំដែន ដែលនាំឱ្យមានការបាត់បង់ជីវិត ការខូចខាតទ្រព្យសម្បត្តិ និងការជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ចេញពីលំនៅឋាន។

យោងតាមក្រសួងការពារជាតិកម្ពុជាដែលបានចងក្រងព្រឹត្តិការណ៍ឈ្លានពាននេះ ឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៦:៣០នាទី ភាគីថៃបានចាប់ផ្តើមបង្កសកម្មភាពបំពានលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាដោយឡើងលើប្រាសាទតាមាន់ធំ ហើយលបចូលរាយលួសបន្លាតាមជើងប្រាសាទ។ បន្ទាប់មកនៅវេលាម៉ោង ០៧:០៤នាទី ភាគីថៃបានបង្ហោះដ្រូនរយៈពេល ០២នាទី នៅតំបន់ជម្លោះ រហូតដល់ម៉ោង០៨:៣០នាទី ភាគីថៃបានធ្វើការបាញ់ឡើងលើ។
បន្ទាប់មកនៅវេលាម៉ោង ០៨:៤៦ នាទីព្រឹកកងទ័ពឈ្លានពានថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជានៅតំបន់ប្រាសាទតា មាន់ធំ និងឈានទៅបាញ់ប្រហារនៅប្រាសាទតាក្របី តំបន់ភ្នំខ្មោច និងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់មុំបីរួមទាំងប្រើប្រាស់យន្តហោះចម្បាំងប្រភេទF-16 បានទម្លាក់ចំនួន០២គ្រាប់នៅផ្លូវវត្តកែវសិក្ខគីរីស្វារៈវេលាម៉ោង ១០:៤០នាទីដែលបាននឹងកំពុងឈរជើងការពារបូរណភាពទឹកដីរបស់ខ្លួនក្នុងភូមិសាស្ត្រខេត្តឧត្តរមានជំ យ និងខេត្តព្រះវិហារ។

បន្ទាប់ពីទទួលរងការវាយប្រហារមុន កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដែលបានបំពានលើ បូរណភាពទឹកដីកម្ពុជា បន្ទាប់ពីទទួលរងការវាយប្រហារមុនពីសំណាក់កងកម្លាំងយោធាថៃ។
ព្រឹត្តិការណ៍នៅថ្ងៃទី២៤ ខែកក្កដាបានក្លាយជាចំណុចរបត់មួយនៃភាពតានតឹងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានបន្តអស់រយៈពេលជាច្រើនខែ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាម និងលំនៅឋានប្រជាពលរដ្ឋ ព្រមទាំងបង្ខំឱ្យប្រជាពលរដ្ឋជាច្រើនជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព។ គិតមកត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៦ ពលរដ្ឋភៀសសឹកស្លូតត្រង់កម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញដោយសារការរារាំងរបស់កងទ័ពថៃ។

មួយឆ្នាំក្រោយព្រឹត្តិការណ៍នេះ ប្រជាជនកម្ពុជានៅតែចងចាំថ្ងៃដ៏ឈឺចាប់មួយនេះ។ ការរំលឹកខួបមួយឆ្នាំ មិនមែនដើម្បីបង្កើនការស្អប់ខ្ពើម ឬជំរុញជម្លោះនោះទេ ប៉ុន្តែដើម្បីចងចាំប្រវត្តិសាស្ត្រ គោរពវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិត និងលះបង់ដើម្បីការពារមាតុភូមិ ព្រមទាំងរំលឹកពីតម្លៃនៃសន្តិភាព ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ និងដោះស្រាយបញ្ហាតាមរយៈការចរចា និងច្បាប់អន្តរជាតិ។
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នឹងបន្តត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រកម្ពុជា ជាថ្ងៃដែលប្រជាជនខ្មែររួបរួមគ្នាការពារអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យជាតិក្នុងគ្រាដែលប្រទេសជួបប្រទះការឈ្លានពានពីខាងក្រៅ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


