ព័ត៌មានជាតិ
ឱកាសសម្រាប់អ្នកច្នៃប្រឌិត! ក្រសួងប្រៃណីយ៍បើកការប្រកួតពានរង្វាន់ឌីជីថល ឆ្នាំ២០២៦ មានប្រាក់រង្វាន់៣ម៉ឺនដុល្លារ
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ដែលមានប្រាក់រង្វាន់ដល់ទៅ៣ម៉ឺនដុល្លារ បានវិលមកវិញហើយក្រោមប្រធានបទ“លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកម្រិតសកល”។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦នេះ (Cambodia Digital Awards 2026) ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ ថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២៦ ខាងមុខ។

ការប្រកាសបើកទទួលពាក្យចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦នេះ ធ្វើឡើងដោយលោក សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៍មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងសន្និសីទសារព័ត៍មានបើកទទួលពាក្យសម្រាប់កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៦ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាកម្មវិធីផ្ដល់ពានរង្វាន់ឌីជីថលដែលទទួលស្គាល់ថ្នាក់ជាតិលើសមិទ្ធផល និងស្នាដៃនវានុវត្ដន៍ឌីជីថលឆ្នើមនៅកម្ពុជា។ រយៈពេល១២ឆ្នាំកន្លងមក កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាបានក្លាយជាវេទិកាឈានមុខគេដែលប្រមូលផ្តុំទៅដោយធុរកិច្ចថ្មីឌីជីថល នវានុវត្តន៍ករឌីជីថល ក្រុមហ៊ុន និងស្ថាប័នដែលមានភាពច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្ដន៍ ពង្រឹងសមត្ថភាពនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីឌីជីថលជាតិ និងភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាទៅកាន់ទីផ្សារថ្នាក់តំបន់និងអន្ដរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅតែបន្ដបេសកម្មក្នុងការពន្លឿនបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ដល់នវានុវត្តន៍ឆ្នើម ក្រុមហ៊ុន និង ស្ថាប័នឆ្នើមដែលរួមចំណែកដល់សុវត្ថិភាពសង្គម កំណើនសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ លើកទឹកចិត្តដល់អ្នកនវានុវត្ដន៍ករឌីជីថលដែលមកពីគ្រប់បណ្ដាវិស័យទាំងអស់ ចូលរួមចំណែកសម្រាប់កសាងសង្គម និងឌីជីថលូបនីយកម្ម។
លោក សំ សិទ្ធិសេរី បានគូសបញ្ជាក់ឱ្យដឹងថា កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណង៖ ទី១.ទទួលស្គាល់(Recognition) គឺផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ផលិតផលឬសេវាកម្មឆ្នើមដែលជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ទី២. ការជំរុញគាំទ្រ(Empowerment) គឺគាំទ្រអាជីវកម្មនិងស្ថាប័ននានានៅក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងនវានុវត្ដន៍ ដើម្បីការរីកចម្រើនប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។ ទី៣. ការផ្សារភ្ជាប់ទំនាក់ទំនង(Connection) គឺពង្រឹងកិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់ និងអន្ដរជាតិរវាងនវានុវត្តន៍ករនិងវិនិយោគិន ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលព្រមទាំងពង្រឹងវិសាលភាពឆ្ពោះទៅកម្រិតសកល។ ទី៤. ការផ្តល់ឱកាស(Opportunity) គឺជាវេទិកាឌីជីថល សម្រាប់នវានុវត្តន៍ករឆ្នើមទាំងអស់ក្នុងការបង្ហាញនូវស្នាដៃនិងសមិទ្ធិផលរបស់ ដើម្បីទាក់ទាញការវិនិយោគ និងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

អ្វីជាការកត់សម្គាល់ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា គឺជាវេទិការឌីជីថលដែលលើសពីការប្រកួតប្រជែង ប៉ុន្ដែ ក៏ជាផ្នែកមួយក្នុងការជំរុញឱ្យមានការវិនិយោគផងផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ម្ចាស់ជ័យលាភីរងនៃពានរង្វាន់រដ្ឋមន្រ្តីសម្រាប់ធុរកិច្ចថ្មីឌីជីថលបានទាក់ទាញការវិនិយោគទុនពីក្រុមហ៊ុន Plug and Play។ ជោគជ័យនេះ បានស្តែងឲ្យឃើញពីស្តង់ដារដ៏ខ្ពស់របស់ការប្រកួតព្រមទាំងបង្ហាញពីឱកាសសម្រាប់ធុរកិច្ចថ្មីឌីជីថល និងអ្នកច្នៃប្រឌិតក្នុងការឈានជើងចូលឆាកអន្តរជាតិ។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បើកទទួលពាក្យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នស្រាវជ្រាវ ទាំងអស់ អាចដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បាន។ រង្វាន់សរុបជាទឹកប្រាក់ចំនួន ៣០,០០០ ដុល្លារអាមេរិក (បីម៉ឺនដុល្លារអាមេរិក) នឹងត្រូវបែងចែកទៅតាមប្រភេទពានរង្វាន់ទាំង៥ គឺ ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ ពានរង្វាន់មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ ពានរង្វាន់ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ និងពានរង្វាន់ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ។
សូមបញ្ជាក់ជូនថា ចំពោះនវានុវត្តន៍ករកម្ពុជា និងស្ថាប័ននានាដែលមានចំណាប់អារម្មណ៍ និងមានបំណងចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ (Cambodia Digital Awards 2026) អាចចុះឈ្មោះតាមតណភ្ជាប់https://mptc.gov.kh/cda26/ បើកទទួលពាក្យចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៦៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


