ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារជាតិ បំភ្លឺករណីទារកអាយុ៥ខែ ទទួលមរណភាពដោយជំងឺរលាកសួត និងឆ្លងរោគក្នុងឈាមធ្ងន់ធ្ងរ
មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃនេះ បានចេញលិខិតបំភ្លឺជាផ្លូវការ ពាក់ព័ន្ធនឹងករណីកុមារាជាអ្នកជំងឺអាយុ ០៥ខែ ម្នាក់ ដែលបានទទួលមរណភាព ក្នុងអំឡុងពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ដែលបានចុះផ្សាយដោយគណនី ឈ្មោះ Muong RA កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦

យោងតាមសេចក្តីបំភ្លឺរបស់មន្ទីរពេទ្យបានឱ្យដឹងថា ទារករងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការវិនិច្ឆ័យដំបូងថាមាន «ជំងឺរលាកសួតស្រួចស្រាវ»។ ចាប់តាំងពីពេលចូលសម្រាកព្យាបាល ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ពិនិត្យ តាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍បច្ចេកទេសវេជ្ជសាស្ត្រ។

ទោះបីជាយ៉ាងណាក៏ដោយ ជាការសោកស្តាយយ៉ាងខ្លាំង ទោះបីជាក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ ក៏ស្ថានភាពជំងឺរលាកសួតរបស់កុមារា បានវិវត្តទៅរកភាពធ្ងន់ធ្ងរទៅៗ រហូតបាត់បង់ជីវិតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៦ នាទី។ រោគវិនិច្ឆ័យចុងក្រោយបានបង្ហាញថា ទារកបានទទួលមរណភាពដោយសារ «រលាកសួតធ្ងន់ធ្ងរ និងមានការបង្កររោគក្នុងឈាមធ្ងន់ធ្ងរ ដែលបណ្ដាលឱ្យមានវិបត្តិលើប្រព័ន្ធរបត់ឈាម (Bronchopneumonia, unspecified organism and Severe Sepsis with Shock)»។
ពាក់ព័ន្ធនឹងករណីនេះ គណៈគ្រប់គ្រង និងក្រុមការងារបច្ចេកទេសនៃមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ថា ស្ថាប័នកំពុងធ្វើការស្រាវជ្រាវ និងវាយតម្លៃយ៉ាងលម្អិតបន្ថែមទៀត ទៅលើដំណើរការព្យាបាលទាំងមូល ដោយឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងស្របតាមនិយាមវិជ្ជាជីវៈវេជ្ជសាស្ត្រយ៉ាងម៉ឺងម៉ាត់។

រូបតំណាង

ជាមួយគ្នានេះដែរ គណៈគ្រប់គ្រង រួមទាំងក្រុមការងារថែទាំព្យាបាលនៃមន្ទីរពេទ្យកុមារជាតិ ទាំងមូល បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធកុមារា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


