Connect with us

ព័ត៌មានជាតិ

រកឃើញម្ចាស់ជ័យលាភីលេខ១! និស្សិតសាកលវិទ្យាល័យស្វាយរៀង ឈ្នះការប្រកួតនិយាយជាសាធារណៈ ស្តីពីចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

បានផុស

នៅ

រកឃើញហើយ បេក្ខជន ធាន ភាតរៈ និស្សិតឆ្នាំទី៤ មកពីសាកលវិទ្យាល័យស្វាយរៀង បានដណ្តើម ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេចដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅសាល C នៃទីស្តីការគណៈរដ្ឋមន្ត្រី។

ការប្រកួតមានបេក្ខជនសរុបចំនួន ១០ រូប មកពីគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗទូទាំងប្រទេស ដោយម្នាក់ៗលើកយកប្រធានបទពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស ការអប់រំ សុខភាព សន្តិសុខស្បៀង និងការកសាងភាពជាពលរដ្ឋ ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

គណៈកម្មការវាយតម្លៃ

ក្នុងនោះ បេក្ខជន ធាន ភាតរៈ បានបកស្រាយលើប្រធានបទ «ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងប្រព័ន្ធស្បៀង» ដោយទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការរហូតគ្រងជ័យលាភីលេខ១។ លទ្ធផលជ័យលាភីផ្សេងទៀត រួមមាន៖

·    លេខ២៖ បេក្ខជន ហី​​ ចាន់នី និស្សិតឆ្នាំទី៤ មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

·       លេខ៣៖ បេក្ខជន ធា ចាន់រ៉ា និស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

·       លេខ៤៖ បេក្ខជន សែម វិណា និស្សិតឆ្នាំទី៤ មកពីពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនបតី តេជោ ហ៊ុន សែន កំពង់ចាម។

·       លេខ៥៖ បេក្ខជន សាមិត្ត វិរៈបុត្រ មកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និងបេក្ខជន យ៉ុម ពិដោ និស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យកម្ពុជា

លោក ប៉ែន បូណា បញ្ជាក់ថា៖« ការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលនេះ មិនមែនជាការប្រកួតដើម្បី ស្វែងរកជ័យលាភីតែប៉ុណ្ណោះទេ ប៉ុន្តែ វេទិកានៃការប្រកួតនិយាយជាសាធារណៈនេះគឺដើម្បីបង្ហាញថា យុវជនកម្ពុជាមានចំណេះដឹង មានសមត្ថ ភាពវិភាគ សមត្ថភាពស្រាវជ្រាវ និងមានឆន្ទៈពិតប្រាកដក្នុងការចូលរួមកសាងអនាគតប្រទេសជាតិ»។

លោកសង្ឃឹមថា ក្មួយៗនឹងប្រើប្រាស់វេទិកានេះ ដើម្បីបង្ហាញទស្សនៈប្រកបដោយហេតុផល មានភាពច្នៃ ប្រឌិត និងផ្តល់ដំណោះស្រាយដែលអាចអនុវត្តបានពិតប្រាកដនៅក្នុងជីវិតជាក់ស្តែង។ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ មិនមែនគ្រាន់តែជាគោលដៅរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាក្តី ប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទាំងមូល ក្នុងការកសាងប្រទេសឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ សេដ្ឋកិច្ច រឹងមាំ សង្គមមានយុត្តិធម៌ និងប្រជាពលរដ្ឋមានគុណភាពជីវិតកាន់តែប្រសើរ និងរស់នៅដោយសេចក្តីថ្លៃថ្នូរ។

គំនិតផ្តួចផ្តើមនៃការប្រកួតប្រជែងនេះ ទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាការគាំទ្រផ្នែកស្មារតីដល់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុង ការរៀបចំការប្រកួតនេះឡើងដើម្បីលើកទឹកចិត្តនិស្សិតកម្ពុជាឱ្យបញ្ចេញសមត្ថភាព ភាពក្លាហាន និងខិតខំ ពង្រឹងខ្លួនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់សង្គមជាតិ និងអាចក្លាយខ្លួនជាជនបង្គោលជួយ ផ្សព្វផ្សាយបន្តដល់និស្សិតផ្សេងទៀតស្របតាមយុទ្ធសាស្ត្រ “ផ្ការីក” ពោលគឺពង្រីកការយល់ដឹងពីគោល នយោបាយជាតិឱ្យបានទូលំទូលាយក្នុងគ្រឹះស្ថានឧត្តមសិក្សារបស់ក្មួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម