ព័ត៌មានជាតិ
អភិបាលខណ្ឌជ្រោយចង្វារ ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុង ០១ ខ្សែ នៅសង្កាត់បាក់ខែង ដើម្បីធានាគុណភាពសំណង់ និង សុវត្ថិភាព ជូនពលរដ្ឋ
កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៦ ម្សិលមិញ លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារ និង មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងជួសជុលផ្លូវបេតុង ០១ ខ្សែ ដែលមានប្រវែង ១១៣ ម៉ែត្រ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីធានាគុណភាពសំណង់ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និង សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល មានសុវត្ថិភាព។


នាឱកាសចុះពិនិត្យនោះ លោកអភិបាលខណ្ឌ បានណែនាំដល់ក្រុមហ៊ុនទទួលសាងសង់ និង មន្ត្រីជំនាញ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ស្របតាមស្តង់ដារសំណង់ ដើម្បីធានាថា ផ្លូវដែលសាងសង់រួចមានគុណភាព ប្រើប្រាស់បានយូរអង្វែង និង អាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព។


លោកក៏បានបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍមូលដ្ឋាន ធ្វើឲ្យការដឹកជញ្ជូន ការធ្វើដំណើរ និង ការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅផងដែរ។


ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ បានសម្តែងនូវការសប្បាយរីករាយ និង ថ្លែងអំណរគុណចំពោះអាជ្ញាធរខណ្ឌជ្រោយចង្វារ ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្លូវខូចខាត។ ពួកគាត់ បានលើកឡើងថា កន្លងមក ផ្លូវនេះមានសភាពបាក់ស្រុត និង ពិបាកធ្វើដំណើរ ជាពិសេសនៅរដូវវស្សា ដែលបង្កការលំបាកដល់ការធ្វើដំណើរ ការដឹកជញ្ជូន និង ការធ្វើអាជីវកម្មប្រចាំថ្ងៃ។

ប្រជាពលរដ្ឋ បានបន្តថា ក្រោយពេលគម្រោងជួសជុលរួចរាល់ នឹងជួយឲ្យការធ្វើដំណើរកាន់តែមានភាពងាយស្រួល សុវត្ថិភាព និង រួមចំណែកលើកសោភ័ណភាពក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


