Connect with us

ព័ត៌មានជាតិ

រដ្ឋបាលឃុំដារ បើកសំណើរដេញថ្លៃគម្រោង​ស្ថាបនាផ្លូវបេតុងអាមេប្រវែង ១,០៧៥គីឡូម៉ែត្រ

បានផុស

នៅ

រដ្ឋបាលឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៦ បានបើកដំណើរការដាក់ឲ្យដេញថ្លៃការស្ថាបនាគម្រោងសាងសង់ផ្លូវបេតុងអាមេដែលមានប្រវែងសរុប ១,០៧៥គីឡូម៉ែត្រ និងក្រាលកៅស៊ូផ្លាស្ទិចមុនចាក់បេតុង ដែលមានតម្លៃប៉ានស្មានសរុប ៥៩៥,៣១០,៧៨១រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈាង វត មេឃុំដារ បានឲ្យដឹងថា គម្រោងផ្លូវបេតុងអាមេខ្សែនេះ មានប្រវែងសរុបចំនួន ១,០៧៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្នងពស់ ហើយផ្លូវក្នុងគម្រោងដាក់ដេញថ្លៃនាថ្ងៃនេះ មួយខ្សែមានប្រវែង ០,០២២គីឡូម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ និងមួយខ្សែទៀត មានប្រវែង ០,៨៥៥គីឡូម៉ែត្រ និងមានទទឹង ៥ម៉ែត្រ និងមានក្រាលកៅស៊ូផ្លាស្ទិចមុនចាក់បេតុងផងដែរ ដោយមានក្រុមហ៊ុនចំនួន៧ ចូលរួមដេញថ្លៃ។

លោកមេឃុំបន្តថា ស្ថានភាពភូមិខ្នងពស់ ស្ថិតនៅតាមបណ្តោយព្រែកតេ ជាតំបន់ទំនាប ងាយរងគ្រោះដោយសារទឹកជំនន់នារដូវវស្សា ប្រជាពលរដ្ឋភាគច្រើនប្រករបរកសិកម្ម ដោយផ្ទៃដីភូមិទាំងមូលគ្រប់ដណ្តប់ដោយដំណាំកសិកម្មចម្រុះ ដូចជា ពោត សណ្តែក ល្ងរ ដំឡូងមី និងអំពៅ ជាដើម ដោយពឹងផ្អែកលើផ្លូវនេះសម្រាប់ការដឹកជញ្ជូន និងការធ្វើដំណើរជាអច្ចិន្ត្រៃយ៍។ ក្រុមហ៊ុនចូលរួមដេញថ្លៃ នាព្រឹកនោះ មានចំនួន ៧ក្រុមហ៊ុន ជាលទ្ធផលគម្រោងសាងសងផ្លូវបេតុងអាមេ ប្រវែងជាង ១,០៧៥ គីឡូម៉ែត្រ បានទៅលើក្រុមហ៊ុន វ៉េង លាប ដែលដាក់ដេញថ្លៃទាបជាងគេ។

លោកមេឃុំដារ ក៏បានណែនាំដល់ក្រុមហ៊ុនវិនិយោគដែលទទួលបានគម្រោងពីការដាក់ដេញថ្លៃ ត្រូវចុះទៅសិក្សាដោយផ្ទាល់ ពិនិត្យមើលកិច្ចសន្យា និងលក្ខខណ្ឌគម្រោង និងត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមកិច្ចសន្យា ធានាបាននូវគុណភាពផ្លូវ។ លោកបញ្ជាក់ថា ប្រសិនបើខាងក្រុមហ៊ុនធ្វើផ្លូវមិនគោរពតាមកិច្ចសន្យាគម្រោងទេ រដ្ឋបាលឃុំនឹងទុកជាមោឃៈ ហើយនឹងមិនឲ្យចូលរួមដេញថ្លៃគម្រោងក្រោយៗផ្សេងទៀតឡើយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម