ព័ត៌មានជាតិ
ពលរដ្ឋនៅឃុំជ្រោយស្នែងក្របី ស្នើឲ្យអាជ្ញាធរឃុំពន្លឿនការជួសជុលផ្លូវមួយខ្សែប្រវែងជាង ១០០០ម៉ែត្រ
ពលរដ្ឋនៅឃុំជ្រោយស្នែងក្របី ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរួមគ្នារៃថវិកាយកមកជួសជុលផ្លូវលំ១ខ្សែ ប្រវែងជាង ១០០០ម៉ែត្រ តភ្ជាប់រវាងឃុំកំពង់គរ និងឃុំព្រែកប្រសព្វ និងបានស្នើសុំឲ្យអាជ្ញាធរឃុំជួយពន្លឿងការជួសជុលផ្លូវនេះឡើងវិញ ដើម្បីបម្រើដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ។

ការស្នើសុំពីសំណាក់ពលរដ្ឋនេះ ដោយសារផ្លូវមួយខ្សែខាងលើនេះ កន្លែងខ្លះជង្ហុកធំៗ និងទឹកលិច នារដូវវស្សា ទើបកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋបានរួមសហការគ្នាបរិច្ចាកថវិការៀងៗខ្លួន ដើម្បីជួសជុលចាក់ដីបំពេញបន្ថែម កំណាត់ផ្លូវលំប្រវែងប្រហែលជា ៤០០ម៉ែត្រ ទៅ ៦០០ម៉ែត្រ បើទោះបីជាពួកគាត់មានជីវភាពខ្វះខាតយ៉ាងណាក៏ដោយ។

ពលរដ្ឋបានអះអាងថា ផ្លូវមួយខ្សែនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រជាពលរដ្ឋទាំងឃុំកំពង់គរ និងឃុំព្រែកប្រសព្វ តភ្ជាប់ទៅតំបន់ដាច់ស្រយាលនៅឆ្ងាយក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផលកសិកម្ម និងការដឹកទំនិញផ្សេងៗឆ្លងកាត់ជាអច្ចិន្ត្រៃយ៍។

លោក ម៉ី គឹមលាន មេឃុំកំពង់គរ បានឲ្យដឹងថា កំណាត់ផ្លូវមួយខ្សែនេះ មានប្រវែងជាង ១០០០ម៉ែត្រ តភ្ជាប់រវាងឃុំកំពង់គរ និងឃុំព្រែកប្រសព្វ ហើយជាផ្លូវមូលនិធិរបស់ឃុំកំពង់គរ។ កាលធ្វើដំបូងឡើយ គឺឃុំទាំង២ បានសហការណ៍គ្នាក្នុងការជួសជុល ប៉ុន្តែដល់ពេលឥឡូវ ផ្លូវនេះយូរឆ្នាំមកហើយ ហើយក៏ខូចខាតជាបណ្តើរៗផងដែរ ប៉ុន្តែឃុំបានជួសជុលថែទាំរាល់ឆ្នាំ។

លោកបន្តថា ឆ្នាំនេះថវិកាដែលឃុំយកទៅជួសជុលនោះបានតែ ១០០ម៉ែត្រទេ ព្រោះឆ្នាំទៅបានជួសជុលរួចម្តងហើយ គឺជួសជុលផ្លូវ១ខ្សែនេះរហូត ហើយនៅឆ្នាំនេះចាក់ពេញបន្ថែមនៅចំនុចក្បាលទំនប់អូរថ្ម ដោយសារមួយកំណាត់នេះទាបជាងគេ ដូច្នេះត្រូវជួសជុលលើកកម្ពស់បន្ថែម កុំឲ្យទឹកលិចនារដូវស្សា។ លោកបានបញ្ជាក់ថា នៅចុងឆ្នាំ២០២៦នេះ លើកំណាត់ផ្លូវ១ខ្សែនេះ ឃុំមានគម្រោងជួសជុលជាផ្លូវបេតុងប្រវែង ៥៦០ម៉ែត្រ តភ្ជាប់ពីផ្លូវក្រាលកៅស៊ូ។

ផ្អែកតាមស្ថានភាពជាក់ស្ដែង ផ្លូវមួយខ្សែនេះ មានសារៈសំខាន់ណាស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ប្រជាពលរដ្ឋ ទាំងឃុំព្រែកប្រសព្វ ក៏ដូចជា នៅឃុំកំពង់គរ ក្នុងការធ្វើធ្វើដំណើរ ដឹកជញ្ជូនដំណាំកសិផល និងទំនិញទៅមក៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


