ព័ត៌មានជាតិ
ប្រធានសាលាដំបូង ស្នើឲ្យចៅក្រមពិនិត្យ និងសម្របសម្រួលសំណុំរឿងប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់
លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានណែនាំឲ្យចៅក្រមពិនិត្យ និងសម្របសម្រួលសំណុំរឿងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ក្រហម លឿងទុំ និងតំបន់លឿង ដោយសារតែពួកគាត់មិនទាន់អាចធ្វើដំណើរចេញក្រៅបាន។
តាមសេចក្ដីណែនាំ ស្តីពីបែបបទបំពេញ ការងារក្នុងពេលបែងចែកភូមិសាស្ត្ររាជធានីភ្នំពេញបានបញ្ជាក់ថា តាមសេចក្ដីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋដែលរស់នៅក្នុង “តំបន់ក្រហម” និង “តំបន់លឿងទុំ” មិនទាន់អាចធ្វើចរាចរបានពេញលេញ ឬការធ្វើចរាចរនៅមានការរឹតត្បិតខ្លាំងនៅឡើយ។ ដូច្នេះលោក លោកស្រីពាក់ព័ន្ធ ជួយពិនិត្យ និងសម្របសម្រួលលើបញ្ហានីតិវិធីក្នុងសំណុំរឿងរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទាំងពីរខាងលើ តាមករណីជាក់ស្តែង និងអនុវត្តតាមបែបបទធ្វើបណ្តឹង ឧបាស្រ័យ តាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

ជាមួយគ្នានេះ លោក តាំង ស៊ុនឡាយ បានប្រាប់ឲ្យជួយជំរុញ និងជូនដំណឹងដល់អ្នកដាក់ពាក្យបណ្តឹងឧបាស្រ័យតាមប្រព័ន្ធតេឡេក្រាមរបស់សាលាដំបូងកន្លង មក ឲ្យយកឯក សារច្បាប់ដើមមកបំពេញ បែបបទឲ្យបានត្រឹមត្រូវតាមនីតិវិធី។

សូមបញ្ជាក់ថា ការស្នើឡើងរបស់លោក តាំង ស៊ុនឡាយ ធ្វើឡើងដោយយោងសេចក្តីសម្រេច ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកួវីដ-១៩ ដោយបែងចែកជា តំបន់ក្រហម, តំបន់លឿងទុំ និងតំបន់លឿង សម្រាប់រយៈពេល៧ ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា រហូត ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ៕
ដោយ ៖ កោះកែវ

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


