មនុស្ស​១៧​នាក់ ​និងកុមារ២នាក់ ត្រូវ​នគរបាលស្រុក​ស្វាយចេក​ឃាត់ខ្លួន ខណៈកំពុងគេចខ្លួន​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មនុស្ស​១៧​នាក់ ​និងកុមារ២នាក់ ត្រូវ​នគរបាលស្រុក​ស្វាយចេក​ឃាត់ខ្លួន ខណៈកំពុងគេចខ្លួន​ទៅ​ធ្វើ​ការ​នៅ​​ប្រទេស​ថៃ​

បានផុស

នៅ

​យ៉ាងហោចណាស់ មាន​មនុស្ស​ចំនួន១៧ និង​ក្មេង២​នាក់ ត្រូវ​បាន​នគរបាល​ស្រុកស្វាយចេកឃាត់ខ្លួន ក្រោយ​បម្រុង​ជិះរថយន្ត​​២គ្រឿង​តាម​ច្រកព្រំ​ដែន​ទៅ​ធ្វើ​ប្រទេស​ថៃ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពីរសៀល​ថ្ងៃ​ទី៦​ ខែឧសភា ឆ្នាំ​២០២១ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលករ​ចំនួន​១៧​នាក់​ ក្នុង​នោះ​មាន​កូន​ក្មេង​២​នាក់​ ប៉ុនប៉ង​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ជិះ​រថយន្ត​២​គ្រឿង ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក សហការ​ជាមួយ​កម្លាំងយោធា​និង​កម្លាំង​អាវុធហត្ថ​ ធ្វើការ​ល្បាត​ស្ទាក់​ឃាត់​បាន ​នៅ​វេលា​ម៉ោង​៣​និង​២៥នាទី​រសៀល​ថ្ងៃ​ទី៦​ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ។

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការ​នគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំង​២​គ្រឿង​ ត្រូវ​បាន​កម្លាំង​ក​ម្លាំ​ងអធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ ធ្វើការ​ត្រួតពិនិត្យ​ក្នុង​រថយន្ត​ដឹក​មនុស្ស​ដើម្បី​ឆ្លងដែន​ទៅ​ថៃ ចំនួន​១៧​នាក់​ក្នុង​នោះ​មាន កុមារី​២​នាក់ អ្នក​បើករថយន្ត​ទាំង​២​នាក់​មានឈ្មោះ ទី១.ឈ្មោះ រ៉​ម ហុង ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ណាំតៅ ឃុំ​ណាំតៅ​ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើកបរ​រថយន្ត​ម៉ាក់​កាមរី ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ២B:១១៣០ ដឹក​មនុស្ស​៥​នាក់ ទី​២​. ឈ្មោះ គង់ ណោ​ក ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ណាំតៅ ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ បើករថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សរ ពាក់​ស្លាក​លេខ ២B:៥៦៦២២ ដឹក​មនុស្ស​ចំនួន​១២​នាក់ ស្រី​១០​នាក់ កុមារ​២​នាក់។ ក្នុង​នោះ មកពី​កំពង់ចាម​៦​នាក់ បាត់ដំបង​១០​នាក់ បន្ទាយមានជ័យ​១​នាក់​។

លោក​អធិការនគរបាល​ស្រុក​ស្វាយចេក បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​តាម​ចម្លើយសារភាព​របស់​អ្នកបើករថយន្ត​ទាំង​២​នាក់​ថា មនុស្ស​ដែល​គេ​ដឹក​នេះ​ គឺ​មក​ដើម្បី​ឆ្លងដែន​ទៅ​ថៃ​ទាំង​១៧​នាក់​នោះ​តាម​ព្រំដែន ដោយ​មេខ្យល់​បាន​កំណត់ថា ​គេ​យក​តម្លៃ​តាម​ជិត​តាមតាម​ឆ្ងាយ មាន​ចាប់​ពី​២៥០​បាទ ៣០០​បាទ និង​៤០០​បាទ។​ លោក​វរសេនីយ៍ឯក​ជា ស្លូញ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​អ្នកបើករថយន្ត​ទាំង​២​នាក់ កម្លាំង​នគរបាល​ជំនាញ អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួ​នទៅ​ស្នងការដ្ឋាន​នគរបាល​ ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​។​ ដោយឡែក​ពលករ​ទាំង​១៧​នាក់ កុមារ​០២​នាក់ បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក វិទ្យាល័យស្វាយចេក​ ឲ្យ​គ្រប់​ចំនួន​១៤​ថ្ងៃ​ ទើប​អាច​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ​បាន៕

​អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ដាច់​ខ្សែ​បញ្ជូន​អគ្គិសនី​ជាច្រើន​កន្លែង​​ម្សិលមិញ ធ្វើ​ឲ្យ​​ច្រើន​​សង្កាត់​ដាច់ភ្លើង​​ពី​ល្ងាច​ដល់​យប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តឧត្ដរមានជ័យ ប្រកាស​រក​ឃើញ​ករណី​កូ​វីដ​-១៩ ចំនួន​០៧​ករណី​បន្ថែម​ទៀត ជា​ករណី​នាំចូល​ពីថៃ​​

កូវីដ-១៩៣ ម៉ោង មុន

​បាត់ដំបង​ថ្ងៃនេះ បន្ត​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៣ នាក់ និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២១ នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

បេក្ខជន​ឈរឈ្មោះ​ទាំងអស់​ត្រូវ​តែ​មាន​លក្ខ​ណៈ​សម្បត្តិ និង​ប្រជា​ប្រិយភាព ទាំង​សុខភាព និង​ទាំង​សមត្ថភាព

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស​អង់គ្លេស នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា

កូវីដ-១៩៤ ម៉ោង មុន

ខេត្ត​សៀមរាប ​រក​ឃើញពលករពីរនាក់​ឆ្លង​កូវីដ១៩ ​បំប្លែងខ្លួន​ថ្មី​ពីឥណ្ឌា​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services