Connect with us

ព័ត៌មានជាតិ

យុវជនម្នាក់លួចទៅចងកព្រោះខឹងឪពុកម្តាយស្តីបន្ទោស

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖
យុវជនចិត្តខ្លាំងម្នាក់ខឹងឪពុកម្តាយស្តីបន្ទោសមិនឱ្យដើរលេងយប់ ស្រាប់តែខឹង ហើយចងក សម្លាប់ខ្លួន។ ក្រុមគ្រួសារប្រទះឃើញសពនៅវេលាម៉ោង ១២រំលងអាធ្រាត្រ ចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថា សពមានឈ្មោះ ស៊ុន គឹម ហៅចាក់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលស្រុកថ្មពួកបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងទៀតថា មុនពេលកើតហេតុនោះយុវជនចិត្តខ្លាំងខឹងម្តាយ និងឪពុកស្តីបន្ទោសពីរឿងដើរលេងពេលយប់ជ្រៅ ក៏ខឹងឪពុកម្តាយ ហើយបានយកខ្សែអង្រឹងចងកសម្លាប់ខ្លួន នៅក្នុងឃ្លាំងសម្រាប់ដាក់សម្ភារៈក្នុងផ្ទះរបស់ខ្លួន។

ក្រោយពីកើតហេតុ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ ភូមិ មេឃុំ គ្រូពេទ្យ ធ្វើការពិនិត្យ សពហើយបានធ្វើការសន្និដ្ឋានថា សពនេះពិតជាស្លាប់ដោយសារចងក ពិតប្រាកដ ព្រោះសំអាងថាគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ៕

អត្ថបទ៖ វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម