ព័ត៌មានជាតិ
ថ្ងៃស្អែកធ្វើតេស្តកូវីដ-១៩ លើកទី៣ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា
នៅព្រឹកស្អែកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នឹងបន្ដធ្វើតេស្ត លើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា ជាលើកទី៣ ចាប់ពីម៉ោង៧ព្រឹក តទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី។
គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា បានចំនួន ២,៥៥៣ វត្ថុសំណាក់ (ក្នុងចំនួន នេះមានអ្នកដែលធ្វើតេស្តលើកទី១ ចំនួន ១៧៣៤ នាក់ និងលើកទី២ ចំនួន៨១៩នាក់) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថាមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រីឯអ្នកមានលទ្ធផលអវិជ្ជមាន មានចំនួន ១,៧៣០ នាក់។
សូមបញ្ជាក់ដែរថា ការធ្វើតេស្តលើកទី៤ និងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយសម្រាប់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី ៣ ខែវិច្ឆិកា ២០២០ ៕
អត្ថបទ ៖ ណារី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២០ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


