ព័ត៌មានជាតិ
សមត្ថកិច្ចលែងមានការយោគយល់ចំពោះអ្នកល្មើសនឹងបម្រាមគោចរទៀតហើយ
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែឧសភានេះថា ចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះតទៅ សមត្ថកិច្ចលែងមានការយោគយល់ដូចមុនទៀតហើយ ដោយធ្វើការពិន័យហើយដាក់ទោសទៅតាមច្បាប់ថែមទៀត ចំពោះអ្នកល្មើសដែលលួចចេញពីតំបន់លឿងទុំ និងបម្រាមគោចរ។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ការពង្រឹងអនុវត្តច្បាប់តឹងតែងជាងមុននេះ បន្ទាប់ពីរយៈពេល១៤ថ្ងៃមកនេះ មានប្រជាពលរដ្ឋរាប់ពាន់នាក់ នៅតែបំពានទៅនឹងបម្រាមគោចររបស់សាលារាជធានីភ្នំពេញដដែល។
លោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមសហការឲ្យបានសកម្មថែមទៀត ដើម្បីកាត់ផ្តាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងពេលឆាប់ៗខាងមុខនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ១សប្តាហ៍ទៀត គឺចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៦ ខែឧសភានេះ គឺជាទឹកចុងក្រោយហើយ អាជ្ញាធរកម្លាំងមានសមត្ថកិច្ច ត្រូវតែម៉ឺងម៉ាត់ចំពោះបម្រាមគោចរ ត្រូវឃាត់យានយន្តដែលធ្វើចរាចរណ៍ ល្មើសចាប់ពី៨យប់ដល់ម៉ោង៣ទៀបភ្លឺទាំងអស់ មករក្សាទុក និងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ។

លោកអភិបាលបានបញ្ជាក់ថា «បើយើងគ្រប់គ្រងមិនបានទេវានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ»។
បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនប្រជាពលរដ្ឋ ដែលបានល្មើសនឹងបម្រាមគោចររបស់រដ្ឋបាលរាជធានីភ្នំពេញសរុប១៦៧២នាក់ ក្នុងនោះបានបញ្ជូនមនុស្ស២នាក់ទៅតុលាការ ណែនាំអប់រំឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញចំនួន១៣៤៦នាក់ បញ្ជូនទៅធ្វើចត្តាឡីស័កចំនួន២៨១នាក់ បញ្ជូនទៅព្យាបាលចំនួន២នាក់ និងពិន័យអន្តរការណ៍នួន៤១នាក់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ